ថវិកា ការពារជាតិ អាមេរិក នឹង ឡើង ដល់ មួយ ទ្រីលាន ដុល្លារ អាមេរិក ជា លើក ដំបូង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែង កាលពីថ្ងៃទី ៧ ខែ មេសា ថា ថវិកាការពារជាតិអាមេរិកនឹងកើនឡើងដល់ ១ ទ្រី លានដុល្លារអាមេរិក ជាលើកដំបូង។

គេហទំព័រ «CCFR China state-controlled media » លោក Hegseth បានបន្ត ថា រដ្ឋាភិបាលលោក Trump “កំពុងស្តា រ កងទ័ព សហរដ្ឋអាមេរិក ហើយ ស្តារ ក្នុង ល្បឿន លឿន បំផុត ” ។ នៅមុននេះ ថ្ងៃដដែល លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែង នៅក្នុងកិច្ចជំនួប ជាមួយលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា សហរដ្ឋអាមេរិក “បានអនុម័តជាមូលដ្ឋាន” ហើយ នូវ កញ្ចប់ ថវិកាការពារជាតិចំនួន ១ ទ្រីលាន ដុល្លារអាមេរិក ដែលនឹងក្លាយជាថវិកាការពារប្រចាំឆ្នាំខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក គិត ត្រឹម មកដល់ ពេល បច្ចុប្បន្ន។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ ថា នៅខែធ្នូ ឆ្នាំ ២០២៤ លោក Biden អតីត ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែល ក្នុងនោះ ថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធថ្មី ដែលបានប្រកាសនៅពេលនោះមានចំនួនប្រហែល ៨៩៥ ប៊ីលានដុល្លារអាមេរិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print