ប្រធានាធិបតី អាមេរិច បានប្រកាសផ្អាកការអនុវត្តពន្ធរយ:ពេល ៩០ថ្ងៃ សម្រាប់ប្រទេសចំនួន ៧៥ ដែលបានធ្វេីការទំនាក់ទំនង និងចរចារជាមួយរដ្ឋបាលរបស់ខ្លួន បន្ទាប់ពីមានការប្រកាសកន្លងទៅ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិច នារាត្រីថ្ងៃ៩ មេសា ឆ្នាំ២០២៥ នេះ “ប្រធានាធិបតី អាមេរិច បានប្រកាសផ្អាកការអនុវត្តពន្ធរយ:ពេល ៩០ថ្ងៃ សម្រាប់ប្រទេសចំនួន ៧៥ ដែលបានធ្វេីការទំនាក់ទំនង និងចរចារជាមួយរដ្ឋបាលរបស់ខ្លួន បន្ទាប់ពីមានការប្រកាសកន្លងទៅ។”

ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់ និងវិធានច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី រួមនឹងសេនាធិការដ៏មានសមត្ថភាព និងជំនាញ ពិតជាបានផល។

យេីងជាប្រទេសដ៏តូចមួយបានធ្វេីការយ៉ាងសកម្ម និងទាន់សភាពការណ៍ ពិតជាបានផល និងទទួលបានលទ្ធផលមួយយ៉ាងវិជ្ជមានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។

ពិតណាស់ថា អ្វីៗនឹងមានការប្រែប្រួល ហេីយក៏អាចនឹងប្រែប្រួលយ៉ាងឆាប់រហ័ស ក្នុងបរិការនេះ យើងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងបន្តតាមដានយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការត្រៀមបង្ការ អនុវត្ត ហេីយបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលអាមេរិច ដេីម្បីឆ្លេីយតបទៅនឹងបម្រែបម្រួល និងការវិវត្តខាងមុខ សំដៅធានា និងការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

សូមបងប្អូនទាំងអស់ រក្សាបាននូវភាពស្ងប់ស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ឱ្យបានល្អ ពិសេសជឿជាក់លេីការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលនឹងការពារផលប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
លោក ត្រាំ បញ្ចុះពន្ធគយទៅមកលើគ្រប់ប្រទេស មកត្រឹម១០ភាគរយវិញ ហើយពន្យារពេលអនុវត្ត៩០ថ្ងៃទៀត តែលើកលែងចិនដែលត្រូវដំឡើងដល់១២៥ភាគរយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print