ធនាគារអភិវឌ្ឍន៍អាស៊ីADB ព្យាករថាវិស័យកសិកម្មកម្ពុជានឹងកើនឡើង១,០ភាគរយ ក្នុងឆ្នាំ២០២៥ និង ១,១ភាគរយឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ÷ តាមការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB វិស័យកសិកម្មកម្ពុជានឹងបន្តមានកំណើន ដោយវិស័យ មួយនេះត្រូវបានព្យាករថានឹងកើនឡើង ១,០ភាគរយ ក្នុងឆ្នាំ២០២៥ និង ១,១ភាគរយ ក្នុងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការនាំចេញ ដែលកំណើនត្រូវបានគាំទ្របន្ថែមទៀតដោយការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុន កិច្ចព្រម ព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគីនាពេលថ្មីៗនេះជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ និងការចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់។

ធនាគារអភិវឌ្ឍន៍អាស៊ីADBបានបញ្ជាក់ថា អតិផរណាត្រូវបានព្យាករថានឹងកើនឡើងក្នុងឆ្នាំ២០២៥ ដោយធៀបនឹងកម្រិតទាបខ្លាំងក្នុងឆ្នាំ២០២៤ និងការរំពឹងទុកថាតម្រូវការក្នុងស្រុកនឹងប្រសើរឡើង។ នៅខែមករា ឆ្នាំ ២០២៥ អតិផរណាបានកើនឡើង ៦,០ភាគរយ ឆ្នាំលើឆ្នាំជាចម្បងដោយសារកំណើនថ្លៃអាហារមានកម្រិតខ្ពស់ជាងការថយចុះថ្លៃប្រេងឥន្ធនៈ។ អត្រាអតិផរណាប្រចាំ ឆ្នាំត្រូវបានព្យាករថានឹងកើនឡើង ៣,៧ភាគរយ ក្នុងឆ្នាំ២០២៥ មុនពេលថយមកនៅប្រមាណ ២,៤ ភាគរយវិញក្នុងឆ្នាំ២០២៦។ ធនាគារជាតិបន្តផ្តល់អាទិភាពដល់ស្ថិរភាពអត្រាប្តូរប្រាក់ ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍មួយដើម្បីគ្រប់គ្រងអតិផរណា។ ធនាគារជាតិបន្តជំរុញការប្រើប្រាស់ប្រាក់រៀលជាផ្នែកមួយនៃយុទ្ធសាស្ត្របដិដុល្លារនីយកម្ម។ ធនាគារជាតិត្រូវបន្តប្រុងប្រយ័ត្នចំពោះហានិភ័យនៃស្ថិរភាពហិរញ្ញវត្ថុពីការកើនឡើងនៃកម្ចីមិនដំណើរការ និងវិស័យងាយរងគ្រោះដូចជាវិស័យសំណង់លំនៅឋាន និងអចលនទ្រព្យ។

...

អតិផរណានឹងកើនឡើងក្នុងឆ្នាំ២០២៥ ដោយធៀបនឹងកម្រិតទាបខ្លាំងកាលពីឆ្នាំ២០២៤ ព្រមជាមួយនឹងភាពប្រសើរឡើងនៃតម្រូវការក្នុងស្រុក ហើយអតិផរណានឹងថមថយទៅវិញនៅឆ្នាំ២០២៦៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print