(D10) យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនិងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា៖​ (D10) យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនិងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត គឺ ១-មិនបង្កើតព័ត៌មានក្លែងក្លាយ ២-មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៣-មិនចែករំលែកព័ត៌មានក្លែងក្លាយ និង ១-ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ ព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់ខ្លាំង។ ព័ត៌មានក្លែងក្លាយនេះបានកំពុងបំផ្លាញសង្គមរបស់យើង បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ក៏ដូចជាធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពមន្ទិលសង្ស័យ និងព្រួយបារម្ភ និងគិតខុស យល់ខុស។

...

លោករដ្ឋមន្រ្តី​ បានឱ្យដឹងទៀតថា​ ការធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រលប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print