អីរ៉ង់ក្លាយជាខ្លាកំណាចនៅមជ្ឈិមបូព៌ាក្រោយផលិតបានមីស៊ីលការពារដោយខ្លួនឯង

ចែករំលែក៖

អីរ៉ង់គឺជាប្រទេសដែលមានអត្ថិពលនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាប្រទេសដែលសម្បូរទៅដោយធុនធានធម្មជាតិ និងធុនធានមនុស្ស ហើយការបញ្ចប់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសអីរ៉ង់ បានធ្វើឲ្យប្រទេសនេះបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័សក្លាយជាមហាអំណាចនៅតំបន់មជ្ឈិមបូព៌ា។ ទាំងនោះបានបង្ហាញយ៉ាងច្បាប់តាមរយៈបច្ចេវិទ្យាផលិតអាវុធរបស់អីរ៉ង់។

ក្រុមអ្នកវិទ្យាសាស្ត្រអីរ៉ង់ ពិតជាទាន់សម័យគ្រាន់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ អីរ៉ង់អាចផលិតបានយន្តហោះគ្មានមនុស្សបើកយកតាមគំរូយន្តហោះអាមេរិកដែលបានធ្លាក់នៅក្នុងទឹកដីរបស់ខ្លួន ។ ទាំងនោះហើយការផលិតមីស៊ីលការពារមិនម៉ែនជារឿងលំបាក់ឡើយសម្រាប់អីរ៉ង់។

កាលពីថ្ងៃទី២១ ខែសីហា អ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធមីស៊ីលការពារថ្មីដែលខ្លួនទើបតែផលិតបានជាប្រភេទ Bavar 373 ។ មីស៊ីលខាងលើអាចប្រៀបស្មើនឹងខែលមីស៊ីលរុស្ស៊ី S-300 ដែលអីរ៉ង់បានស្នើទិញ។ ពិធីបង្អួតសព្វាវុធថ្មីបានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានាធិបតីលោក ហាសាន់ រ៉ូហានី Hassan Rohani និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក ហ៊ូសេន ដេះហ្កាន Hossein Dehghan។

កម្មវិធីបង្ហាញគម្រោងប្រព័ន្ធខែលមីស៊ីល ត្រូវបានចាក់ផ្សាយក្នុងប្រព័ន្ធឃោសនាព័ត៌មានអ៊ីរ៉ង់យ៉ាងទូលំទូលាយ។ គម្រោងផលិតប្រព័ន្ធខែលមីស៊ីល ដែលបានដុះដាលឡើងតាំងពីអ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិម្ល៉េះ។

នៅឆ្នាំ២០១០ នៅពេលដែលរុស្ស៊ីបានផ្អាកឈប់បញ្ជូនប្រព័ន្ធខែលមីស៊ីល S-៣០០ទៅឲ្យអីរ៉ង់ ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដាក់ទណ្ឌកម្មអ៊ីរ៉ង់ ក្នុងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរមក អ៊ីរ៉ង់ក៏បានផ្តួចផ្តើមគំនិតបង្កើតគម្រោងផលិតខែលមីស៊ីលដោយខ្លួនឯង។

នៅឆ្នាំ២០១៥ មុនកិច្ចព្រមព្រៀងអន្តរជាតិស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែល អនុញ្ញាតឲ្យអ៊ីរ៉ង់បានរួចផុតពីទណ្ឌកម្មពិភពលោកបន្តិចម្តងៗនោះ រុស្ស៊ីក៏មានសិទ្ធិបញ្ជូនខែលមីស៊ីល S-៣០០ មកឲ្យអ៊ីរ៉ង់ជាថ្មី និងជាបណ្តើរៗស្របតាមកិច្ចព្រមព្រៀងតាំងពី ឆ្នាំ២០០៧ ។ ប៉ុន្តែ ការរិះគន់នៅមានច្រើន ជាពិសេសពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការរិះគន់ដែលបានធ្វើឲ្យជួបការលំបាកខ្លាំងក្នុងការដាក់ដំឡើងប្រព័ន្ធនុយក្លេអ៊ែរនៅក្នុងប្រទេស៕

1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print