រថយន្ត Audi តម្លៃសិបម៉ឺនរបស់ កីឡាករ  Caicedo ក្រុមតោខៀវត្រូវប៉ូលីសរឹបអូសក្រោមហេតុផលមួយនេះ

ចែករំលែក៖

តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Moises Caicedo ត្រូវបានគេរាយការណ៍រថយន្ត Audi តម្លៃ 160,000 ផោនរបស់គាត់ត្រូវប៉ូលីស រឹបអូសដោយសារអត់មានប័ណ្ណបើកបរដែលសុពលភាព

យោងតាមសារព័ត៌មាន The Sun កីឡាករវ័យ 23 ឆ្នាំរូបនេះត្រូវបានប៉ូលីសបញ្ឈប់នៅក្នុងរថយន្ត Audi RSQ8 របស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុននៅជិតទីលានហ្វឹកហាត់របស់ក្រុមតោខៀវក្នុងទីក្រុង Cobham ។

 

ប៉ូលីសបានប្រាប់កាសែតថា “បុរសម្នាក់ដែលមានអាយុខ្ទង់ 20 ឆ្នាំរបស់គាត់មកពី Cobham ត្រូវបានបញ្ឈប់ដោយមន្រ្តីនៅលើផ្លូវ Fairmile ក្នុងទីក្រុង Cobham កាលពីថ្ងៃសុក្រទី 4 ខែមេសា ហើយបានរកឃើញថាកំពុងបើកបរដោយគ្មានប័ណ្ណបើកបរ។

រថយន្តត្រូវបានរឹបអូស ហើយការសាកសួររបស់យើងកំពុងបន្ត។

...

ការត្រួតពិនិត្យត្រូវបានរាយការណ៍ថាកំពុងប្រព្រឹត្តទៅថាតើ Caicedo មានការធានារ៉ាប់រងត្រឹមត្រូវដែរឬទេ ខណៈដែលខ្សែបម្រើកំពុងប្រឈមមុខនឹងការកោះហៅរបស់តុលាការសម្រាប់ការបើកបរដោយខុសច្បាប់នៅចក្រភពអង់គ្លេស។
ភ្នាក់ងាររបស់ Caicedo លោក Manuel Sierra Camacho បានប្រាប់ The Sun ថា “មិនមានការអត្ថាធិប្បាយណាមួយពីពួកយើងអំពីបញ្ហានេះទេ។ ខ្ញុំសុំទោស”។ ចំណែកក្រុម Chelsea បាននិយាយថាករណីនេះគឺជា បញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print