លោកបណ្ឌិត​​ ជា​ ចំរេីន​ ធ្វើដល់​ទៅនាយកសាលារៀន​” ជីអូ​ “​អន្តរជាតិ​ បែរជា​មានចារិក​ទុច្ចរិត​ បោកប្រាស់​ គេចវេស​ មិនព្រម​បង់ប្រាក់ទៅឱ្យ​ម្ចាស់បុរី​ គឹម​ ធី​២

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​​ ជា​ ចំរេីន​ នាយកសាលារៀន​” ជីអូ​ “​អន្តរជាតិ​ កំពុង​មានចារិក​ទុច្ចរិត​ បោកប្រាស់​ គេចវេស​ មិនព្រម​បង់ប្រាក់ទៅឱ្យ​ម្ចាស់បុរី​ គឹម​ ធី​២​ ខណៈ​បុគ្គល​រូប​នេះ​ តែងតែ​ធ្វើ​ការដោះសារ​មិនព្រម​ទទួល​ការខុសត្រូវ​ក្នុងការ​បង់​រំលោះ​ផ្ទះចំនួនពីរ​ល្វែង​ ដែលមានផ្ទះលេខB5 ,B6​ ជាប់គ្នា​ ស្ថិត​នៅ​ចំណុច​ភូមិចំការឪឡឹក១​សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ​ សរុប​ជាទឹកប្រាក់​ គឺជាង​ ១៨ម៉ឺនដុល្លារ​អាមេរិក​ (ពោលគឺ​ ក្នុងមួយល្វែង​មានទំហំទឹកប្រាក់​ ចំនួន92,000USD (ប្រាំបួនម៉ឺនពីរពាន់ដុល្លារអាមេរិកគត់)។

យោងតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​បុរី​”គឹម​ ធី២”​ បានប្រាប់អង្គភាព​ការសែតនគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២៥នេះថា៖​ លោកបណ្ឌិត​​ ជា​ ចំរេីន​ និងប្រពន្ធឈ្មោះ ខន សុម៉ាឡា បានមកទិញផ្ទះខាងលេីនេះ​ នៅក្នុងកំឡុងឆ្នាំ២០២២​ ហើយ​បានយកផ្ទះនោះបើកសាលារៀន​ឈ្មោះ” ជីអូ​ “​អន្តរជាតិ​ និងបានបង់​រំលោះ​ប្រាក់តាម​កិច្ច​សន្យា​របស់​បុរី​ ប៉ុន្តែ​នៅក្នុងឆ្នាំ២០២៣​ រហូត​ដល់ឆ្នាំ​២០២៥​ បុគ្គល​ ជា​ ចំរេីន​ នេះ​មិនបាន​គោរព​តាមកិច្ចសន្យា​បង់ប្រាប់​រំលោះ​ឱ្យទៅម្ចាស់បុរីនោះទេ​ ដោយ​ផ្ទះលេខB5 ទើបតែបង់ប្រាក់​ដើមបានចំនួន​ 11,050$ និងផ្ទះលេខB6 បង់ប្រាក់​ដើមបានចំនួន​ 10,650$​។ 

ម្ចាស់​បុរី​”គឹម​ ធី”​ បន្តថា​ កន្លងទៅ​​បុគ្គល​ ជា​ ចំរេីន​ មិនបានបំពេញ​កាតព្វកិច្ច​បង់ប្រាក់​មកឱ្យបុរីនោះទេ​ ដោយផ្ទះលេខB5​ បានជំពាក់​ ១៦ខែ​ និងផ្ទះលេខB6​ បានជំពាក់​ ១៧ខែ​ ពោល​គឺក្នុងមួយផ្ទះ​បានជំពាក់លុយ​ ជាង​ ៧ពាន់ដុល្លារ​ ហើយខាងបុរី​ ក៏បានតែងតែមានការ​អនុគ្រោះ​ឱ្យ​បុគ្គលរូបនេះ​ ជាច្រើនលើក​ទៅតាមការ​ស្នើសុំ​ និងបាន​ពន្យារពេល​ឱ្យផងដែរ​ ប៉ុន្តែ​ លោកបណ្ឌិត​​ ជា​ ចំរេីន​ នៅតែ​បន្តការ​គេចវេស​មិនព្រម​ទទួល​ការខុសត្រូវ​ក្នុង​ការ​បង់ប្រាក់​រំលោះ​ ដោយខ្លួនបាននិយាយប្រាប់ថា​ ខ្លួនបង់តាម​លទ្ធភាពដែលខ្លួនមានទៅវិញ។ 

ម្ចាស់​បុរី​ បានឱ្យដឹងទៀតថា​ មិនតែប៉ុណ្ណោះ​ នៅពេលដែលខាងបុរី​ ធ្វើលិខិតជូនដំណឹងទៅ​សាមីខ្លួន(លោកបណ្ឌិត​ ជា​ ចំរើន)​ បែរជាគាត់ បានប្រើពាក្យមិន​សមរម្យ​មកខាងបុគ្គលិកបុរី​ យ៉ាងធ្ងន់ៗថា៖​ ប្រសិនបើភាគីខាង​ម្ចាស់​បុរី​ មិនមានការយោគយល់ សម្របសម្រួល ឱ្យប្ដឹងទៅតាមផ្លូវតុលាការ និងបានទាមទារសុំប្រាក់​ ៥០% នៃប្រាក់សរុបថ្លៃទិញផ្ទះមកវិញថែមទៀត ខណៈ​បច្ចុប្បន្ននេះ​បុគ្គល​រូប​នេះ​ បានយកប្រាក់ដែលខ្លួនរកចំណូលបាន​ជាច្រើន យកមកធ្វើកម្មវិធីសប្បាយៗរបស់ខ្លួន​ជាច្រើន​ទៅវិញ​ គឺគាត់​មាន​លុយច្រេីនណាស់​ ប៉ុន្តែ​គាត់ចេតនាអាក្រក់​ ទុច្ចរិត​ បោកប្រាស់​ គេចវេស​ មិនព្រម​បង់ប្រាក់ឱ្យបុរីតែម្ដង។ ចំណែក​ឯខាងបុរី​ វិញ​ គឺតែងតែ​ពន្យារពេល​ជាច្រើលើកច្រើនសារ​ ទៅតាមការ​ស្នើសុំរបស់​ បុគ្គល​ ជា​ ចំរើន​ នេះផងដែរ។ 

ជុំវិញករណីខាងលេីនេះ​ លោកបណ្ឌិត​ ជា​ ចំរេីន​ បានប្រាប់អង្គភាព​កាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​  តាមរយៈ​ទូរសព្ទ​នៅព្រឹកថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២៥នេះថា៖​ លោកពិតជាបានទទួលថា​ ទិញ​ផ្ទះ​បុរី​”គឹម​ ធី២”​មែន​ និងមិនបានបង់ប្រាក់តាម​កិច្ច​សន្យា​ព្រមព្រៀង​នោះ​ ដោយសារតែ​សាលាជួបបញ្ហា​សេដ្ឋកិច្ច​ ដូច្នេះ​គាត់មាន​តែសុំឱ្យខាង​ម្ចាស់បុរី​ ជួយសម្របសម្រួលតាមលិទ្ធរបស់ខ្លួន​ មិនមានប្រាក់បង់​ ឱ្យម្ចាស់បុរី​ មួយល្វែង​ ៤០០ដុល្លារ​អាមេរិក​នោះទេ​ គឺសុំមកបង់ត្រឹមមួយខែ​ ២០០ដុល្លារបានហើយ​ ព្រោះសាលានេះ​ គឺ​បើកដើម្បី​ជួយដល់សិស្ស​ក្រីក្រ​។ 

ជាមួយគ្នានេះ​ ម្ចាស់​បុរី​ ក៏បានបញ្ជាក់ថា​ លោកបណ្ឌិត​ ជា​ ចំរើន​ គាត់និយាយថា​ សុំបង់មួយខែ​ ២០០ដុល្លារ​មែន​ ប៉ុន្តែ​ការសុំរបស់គាត់​ គឺមិនព្រមធ្វើតាមការស្នើសុំរបស់គាត់ទេ​ រហូត​មកដល់​ពេល​នេះ​ គឺមិនមានបង់សូម្បីតែ​ ១រៀលលុយខ្មែរ​ នេះហើយ​គឺជា​ ការគេចវេស​ មិនព្រម​ទទួល​ខុសត្រូវ​។ 

គួរបញ្ជាក់ថា​ យោង​តាម​កិច្ចសន្យា​ព្រមព្រៀង​របស់​ភាគីទាំងពីរ​ ស្ដីពី​ការទិញ​-លក់​ ក៏បានបញ្ជាក់ត្រង់ចំណុច​ប្រការ៧​ ថា៖ ដើម្បីឱ្យមានសេចក្តីទុកចិត្ត លើការអនុវត្តកិច្ចសន្យានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា៖

– ករណីភាគី“ខ”មិនគោរពតាមកិច្ចសន្យា ប្រាក់ទាំងអស់ត្រូវទុកជាប្រយោជន៍របស់ភាគី”ក”ដោយស្វ័យប្រវត្តិ។

– ករណីភាគី “ក” កែប្រែមិនលក់វិញ ត្រូវបង់ពិន័យឱ្យភាគី “ខ” ស្មើនឹងប្រាក់ដែលបានបង់សរុបគុណនឹងពីរ

បន្ទាប់ពីភាគី “ក” និងភាគី “ខ”បានផ្តិតមេដៃ។ កិច្ចសន្យានេះធ្វើឡើងជាភាសាខ្មែរចំនួន០២ច្បាប់ ក្នុងនោះ ភាគី”ករក្សាទុកមួយច្បាប់ដើម និង ភាគី“ខ”រក្សាទុកមួយច្បាប់ដើម។ ច្បាប់នីមួយៗមានអនុភាពគតិយុត្ត ច្បាប់ស្មើគ្នា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print