ខេត្តឧត្តមានជ័យ៖ ស្រ្ដីម្នាក់ឈ្មោះ ហម ចន្ធី អាយុ៣៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យបានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះថារូបគាត់ជាពលករឆ្លងដែន ខុសច្បាប់ កាប់ឈើក្រញូងនៅក្នុងទឹកដីថៃ យកមកលក់ឲ្យប្រពន្ធលោកជា ចេក មេ បញ្ជាការរងកងពលតូចលេខ៦ ។
ពលករកាប់ឈើរូបនេះបានបន្តថាកន្លងទៅថ្មីៗនេះប្រពន្ធរបស់លោក ជា ចេក បានឲ្យប្រាក់មកគាត់មួយរយដុល្លារសម្រាប់ដើរទិញឈើគ្រញូងទិញឈើបានហើយប្រពន្ធលោក ជា ចេក ឲ្យដឹកយកទៅដាក់នៅក្នុងបន្ទាយប៉ារ៉ា ស្ថិតនៅចំភូមិ អូរបេងឃុំស្រុក ខាងលើ ។
ស្រ្ដីខាងលើបានបញ្ជាក់បន្ដថានៅពេលដែលរូបគាត់ឲ្យកូនស្រីរបស់គាត់ឈ្មោះចាន់ថង អាយុ១៣ឆ្នាំ ដឹកឈើគ្រញូងជាង៥០គីឡូក្រាមទៅដាក់ក្នុងបន្ទាយប៉ារ៉ាតែបែរជាមន្រ្ដីយោធាកូនចៅរបស់លោក ជា ចេក ចាប់ឈើរបស់គាត់ហើយយកទៅលក់ទៅ វិញ ដោយធ្វើបាបគាត់ដែលជាស្ត្រីមេម៉ាយទន់ខ្សោយ ។ រីឯប្រពន្ធលោកវរសេនីយ៍ឯក ជា ចេក មេបញ្ជាការរងកងពលប្រមូល ទិញឈើក្រញូងនៅតាមបន្ទាត់ព្រំដែននៅទូទាំងស្រុក ត្រពាំងប្រាសាទនិងស្រុកអន្លង់វែងដឹកឈើពេញរថយន្ដផ្ទាល់ខ្លួនមិនដែលឃើញមន្ត្រីយោធាណាចាប់សោះឡើយ ថែមទាំងយកទីតាំងឈរជើងរបស់យោធាធ្វើឃ្លាំងសម្រាប់ស្តុកនិងចល័តឈើគ្រញូងទៀតផង ។
លោកវរសេនីយ៍ឯក ជា ចេក មេបញ្ជា ការរងកងពលតូចលេខ៦បានឲ្យអ្នកយកព័ត៌មានយើងដឹងថាប្រពន្ធរបស់លោកពិតជាផ្ដល់លុយមួយរយដុល្លារឲ្យទៅស្រ្ដីខាងលើពិតប្រាកដមែន រីឯឈើគ្រញូងដែល មានទម្ងន់៥០គីឡូក្រាមគឺកូនចៅលោកជាអ្នកចាប់ពិតប្រាកដមែន ៕
ដោយ៖ ប៉ែននួន