នៅប្រទេសមីយ៉ាន់ម៉ា ១០ថ្ងៃរញ្ជួយដីជិត៩០ដង

ចែករំលែក៖

អន្តរជាតិ ៖ ចាប់តាំងពីថ្ងៃទី២៨ខែមិនា ដល់ថ្ងៃទី៦ខែមេសាឆ្នាំ២០២៥(១០ថ្ងៃគត់)គឺមានករណីគ្រោះរញ្ជួយដីចំនួនជិត៩០លើក រញ្ជួយច្រើននិងជាប់ៗគ្នា ដោយកន្លែងខ្លះរញ្ជួយដដែលៗរាប់សិបដងក្នុង១ថ្ងៃៗ ។ នេះជាការបញ្ជាក់ពីនាយកដ្ឋានឧតុនិយមនិងជលសាស្ត្របានរាយការណ៍ថាហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាដីកម្រិត៧.៧ រ៉ិចទ័រ ។

យោងតាមប្រភព ពី BBC Burmese បានផ្សាយថា ៖ ជាក់ស្តែងថ្ងៃដែលរញ្ជួយខ្លាំងជាងគេនិងច្រើនដងជាងគេគឺនៅថ្ងៃទី២៨ខែមិនាតែម្តងគឺចំនួន១៣ដង ហើយទីក្រុង Mandalay ដែលជាទីក្រុងធំទីរបស់មីយ៉ាន់ម៉ា ស្ថិតជាប់ចំណុចរញ្ជួយកណ្តាលនិងរងគ្រោះជាងគេដែរ។
សូមរំលឹកថា ៖ បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ ស្លាប់ក្រោមគំនរអគារបាក់រលំ ដោយគ្រោះរញ្ជួយដី ហើយចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះបានកើនឡើងដល់ ជិតដល់ ៤០០០នាក់ ហើយខូចខាតរចនាសម្ព័ន្ធស្ទើរតែទឹកប្រាក់ចំណូលប្រចាំឆ្នាំ២ដងឯណោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print