ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយបំផុត នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ២រោច ថ្ងៃអង្គារ ៣រោច និងថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងក្នុងនាមរូបខ្ញុំផ្ទាល់និងភរិយា សូមសម្តែងនូវអំណរសាទរឥតឧបមា គោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្រ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលកាលនៅជានាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃឧត្តុង្គឧត្តម ក្នុងការដឹកនាំនាវាកម្ពុជាទទួល បាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ស្តារនិងអភិវឌ្ឍប្រទេសពីគំនរផេះផង់ ធានាបាននូវឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងការថែរក្សាសុខសន្តិភាពឱ្យបាន ស្ថិតស្ថេរគង់វង្ស សំដៅលើកកម្ពស់កិត្យានុភាពជាតិ ឱ្យទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ គឺសុទ្ធតែជា សមិទ្ធផលដ៏ធំធេង ដែលកើតចេញពីមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជាទីមោទនៈ បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ជាពិសេស ក្នុងការបន្តដឹកនាំស្ថាប័នព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្រោមម្លប់នៃសន្តិភាព។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព្រះនាម គោរាគទេវី សូមតាមជួយថែរក្សាការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការ ពរជ័យគ្រប់ប្រការ សូមសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ បានសមប្រកបដោយពុទ្ធពរនិងពរដ៏ប្រសើរថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវអភិវន្ទនកិច្ច ដ៏ខ្ពង់ខ្ពស់និងគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ៕
ដោយ ៖ សិលា