ទីក្រុងបាងកក ប្រទេសថៃ ចាប់ផ្តើមបាញ់ទឹកលេងក្នុងពិធីចូលឆ្នាំថ្មីនៅតាមវិថី ខាវ សាន ដែលមានបំពាក់កាមេរ៉ាភ្ជាប់នឹងបញ្ញាញាណសិប្បនិម្មិត AI

ចែករំលែក៖

អន្តរជាតិ ៖ ទីក្រុងបាងកក ប្រទេសថៃ ចាប់ផ្តើមបាញ់ទឹកលេងក្នុងពិធីចូលឆ្នាំថ្មីនៅតាមវិថី ខាវ សាន ដែលមានបំពាក់កាមេរ៉ាភ្ជាប់នឹងបញ្ញាញាណសិប្បនិម្មិត AI ដែលអាចចំណាំមុខមនុស្សបាន និង កត់សម្គាល់នូវសកម្មភាពមិនប្រក្រតីគ្រប់បែបយ៉ាង ។ នេះបើយោងតាមកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអាទិត្យ ទី ១៣ ខែមេសា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ៖ នៅឆ្នាំនេះ អាជ្ញាធរថៃបានដាក់វិធានការតឹងរឹងមួយចំនួនដូចជា ការបាញ់ទឹក ឬ ប៉ាតម្សៅដោយមិនមានការឯកភាពពីសាមីខ្លួនអាចជាប់គុក ១ ខែ និង ពិន័យជាប្រាក់ ១ ម៉ឺនបាត ការស្លៀកខោអាវលេចលើលេចក្រោមត្រូវពិន័យ ៥ ០០០ បាត ការប្រើកាំភ្លើងបាញ់ទឹកដែលមានសម្ពាធខ្លាំងអាចបង្ករបួសស្នាមអាចជាប់គុក ២ ឆ្នាំ និង ពិន័យ ៥ ០០០ បាត។
អាជ្ញាធរថៃកន្លងទៅធ្លាប់លើកឡើងថា ៖ ដោយប្រទេសថៃមានគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អាចប៉ាន់ប្រមាណបានថា ឆ្នាំនេះប្រទេសខ្លួនអាចបាត់ចំណូលលើវិស័យទេសចរណ៍ខ្ទង់ ១៥ភាគរយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print