លោកLuosang Jiangcun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តបតាមការអញ្ជើញរបស់រដ្ឋសភាកូរ៉េខាងត្បូង លោកLuosang Jiangcun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិនបានដឹកនាំ គណៈប្រតិភូនៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិនទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា ហើយបានជួបសន្ទនានិងជួបពិភាក្សាការងារជាមួយលោក Woo Won-sik ប្រធានរដ្ឋសភាកូរ៉េខាងត្បូងនិងអ្នកដទៃទៀតដោយឡែកពីគ្នា។

គេហទំព័រ «CCFR China state-controlled media » លោក Luosang Jiangcun បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ ការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូងចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់ រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ហើយបានប ន្តថា ប្រទេសចិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង ហើយរក្សាភាព ជាប់ លាប់ និង ស្ថិរភាពនៃគោលនយោបាយរបស់ចិនចំពោះកូរ៉េខាងត្បូង។ ប្រទេសចិនមានឆន្ទៈសហការ ជាមួយកូរ៉េខាងត្បូងដើម្បីធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងការប្រាស្រ័យទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិ ក្នុងន័យជំរុញឱ្យ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងកូរ៉េខាងត្បូងអភិវឌ្ឍន៍ទៅមុខប្រកបដោយស្ថិរភាពនិងភាពរឹងមាំ។

គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប ភាគី កូរ៉េ ខាង ត្បូង បានបង្ហាញ ថា កូរ៉េ ខាង ត្បូង និង ចិន ជា ដៃ គូសហការស្និទ្ធស្នាលដែល មិន អាច បំបែក បាន ។ កូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកូរ៉េខាងត្បូងនិងចិន ហើយមានឆន្ទៈក្នុងការពង្រឹងការប្រាស្រ័យ ទាក់ទង ជាន់ខ្ពស់ និងការផ្លាស់ប្តូរស្ថាប័ន នីតិប្បញ្ញត្តិជាមួយប្រទេសចិន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម ដើម្បីពួតដៃ សម្រេចបាននូវការអភិវឌ្ឍកាន់តែប្រសើរឡើង។ ភាគីកូរ៉េខាងត្បូងបានរំលឹកឡើងវិញនូវការគោរពរគោលជំហរចិនតែមួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print