ភ្នំពេញ៖ ពលរដ្ឋច្រេីនកុះករ បានមកលេងសង្រ្កាន្តវត្តភ្នំបណ្តេីរៗហេីយ ខណៈទីតាំងនៅបរិវេណវត្តភ្នំ បានរៀបចំរួចរាល់ត្រៀមទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ឱ្យមកលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មី។
សង្ក្រាន្តវត្តភ្នំ នឹងចាប់ផ្តេីផ្លូវការ ធនៅថ្ងៃទី១៤-១៦ ខែមេសានេះ ដោយមានលេងល្បែងប្រជាប្រិយខ្មែរជាច្រើន រួមទាំងកម្មវិធីរាំលេងកម្សាន្តផងដែរ។
តើប្រិយមិត្តណាខ្លះត្រៀមខ្លួនមកកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ? ក្នុងឆ្នាំនេះសង្ក្រាន្តឆ្នាំថ្មី បានរៀបចំធ្វើមានលក្ខណៈទ្រង់ទ្រាយធំ តាមបណ្តារាជធានី ខេត្ត ពិសេសសម្រាប់អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធាបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី”ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងដំណេីរការនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួន ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមស្វែងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ ៕
ដោយ ៖ សិលា