តោះទៅមើល ! ណែមយក្ស ទុរេនយក្ស ក្រូចពោធិ៍សាត់យក្ស និងដូងខ្ទិះយក្ស បង្ហាញវត្តមាននៅក្រុងបាត់ដំបង ពិតជាមិនធម្មតាខេត្តសុីវិល័យមួយនេះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អ្វីដែលជាផលិតផលពេញនិយមប្រចាំខេត្ត មានដូចជា ក្រូចពោធិ៍សាត់ ដូងខ្ទិះ ទុរេន និងណែមជាដើម ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បានធ្វើរូបតំណាងធំៗ ដាក់បង្ហាញទេសចរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ចម្លែកទាក់ទាញ លើកស្ទួយលើវិស័យ កសិកម្មយ៉ាងទំនើបៗ

ការរៀបចំតែងលម្អ បង្ហាញសមិទ្ធផលប្រចាំខេត្តបែបនេះ គឺដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាផ្នែកមួយផ្សព្វផ្សាយផលិតផល កសិផលប្រចាំតំបន់ខ្លួនទៅភ្ញៀវទេសចរជាតិ និងបរទេសនាពិធីបុណ្យជាតិផងដែរ។

ក្រូចពោធិ៍សាត់ ដូងខ្ទិះ និងទុរេន ជាកសិផលដ៏ល្បីប្រចាំខេត្តបាត់ដំបង។ ចំណែកឯ ណែម ឬណែមបាត់ដំបង ក៏មានល្បីល្បាញប្រចាំខេត្ត ហើយភ្ញៀវទេសចរមកកម្សាន្តនៅបាត់ដំបងភាគច្រើនពុំសូវរំលងនោះឡើយ។
តើប្រិយមិត្តធ្លាប់មកកម្សាន្ត ឬអ្នកខេត្តបាត់ដំបងចូលចិត្តអ្វីជាងគេ? …..លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហោះសារផងដែរ សួស្ដីឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨!
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័រ សិរីមង្គល បវរមហាប្រសើរ គោរពជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងក្រុមគ្រួសារ សូមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព្រះនាម គោរាគទេវី តាមជួយ ថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print