ខេត្តស្វាយរៀង: ជនដែលត្រូវចោទ ០២នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តសស្វាយរៀងពាក់ព័ន្ធ មុខសញ្ញាជួញដូរគ្រឿងញៀន។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចក្រោយផ្សារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត មានមុខសញ្ញាជួញដូរគ្រឿងញៀន។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ធ្វើការស្រាវជ្រាវរួចឃាត់ខ្លួនជនសង្ស័យ០២នាក់ ប្រុស (ជនជាតិវៀតណាម ០១នាក់)ព្រមទាំងដកហូតវត្ថុតាង÷ ម្សៅក្រាមសថ្លា ១៧កញ្ចប់(ធំ ០៨កញ្ចប់)ម៉ូតូ ០២គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ និងបានឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងរួចហេីយ៕