ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញ ចូលរួមលេងល្បែងប្រជាប្រិយសង្ក្រាន្ដវត្ដភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥

ចែករំលែក៖

ភ្នំពេញ៖ សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ព.ស២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងមន្ដ្រីរាជការ សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
សង្ក្រាន្តវត្តភ្នំចាប់ផ្តើមបឡើង នៅព្រឹកថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រហូតដល់ម៉ោង២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះ ពុទ្ធរូបពូនភ្នំខ្សាច់ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរជាដើម។
សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីយ៉ាងអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤,១៥និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរ ជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូល ឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំទៀត ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។
ពាក់ព័ន្ធនិងផ្លូវថ្មីរជើង (Walk Street)នេះដែរ សំរាប់សប្ដាហ៌នេះនិងសប្ដាហ៌ក្រោយពោលគឺ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះសំរាប់ថ្ងៃសៅរ៏ទី១២មេសាមានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែ រ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោផងដែរ។
នៅថ្ងៃនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកំពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទី ក្រុងនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print