បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប៉ុន្មានថ្ងៃខាងមុខនេះ នាវាដឹកជញ្ជូនរថយន្ត ឈ្មោះ “Shenzhen” ដែល មាន ចំណុះ ដាក់ លើ ក ទំនិញ ធំបំផុត លើ ទូទាំង ពិភព លោក នឹង ដាក់ឱ្យធ្វើនាវាចរណ៍ជាលើកដំបូង ពី ខេត្ត Jiang su ប្រទេស ចិន ។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយ ឆ្នាំនេះ ក្រុមហ៊ុន BYD ដែ ល ជា ក្រុម ហ៊ុន ផលិតរថយន្ត របស់ ចិន បាន ដឹកជញ្ជូនរថយន្តថាមពលថ្មី ជាង២ ៥ ,០ ០ ០ គ្រឿង ទៅ កាន់ ក្រៅប្រទេស ដែល បាន កើនឡើង ១១០ភាគរយ បើប្រៀបធៀបនឹងរយៈ ពេល ដូច គ្នា នៃឆ្នាំមុន។

    គេហទំព័រ «CCFR China state-controlled media » ផលិតផលថាមពលថ្មីរបស់ចិន បាន នាំចេញ ទៅកាន់ បរទេស វា មិនត្រឹមតែ នាំមក នូវ គំនិត ថ្មី និង “ភាពបៃតង” ទៅកាន់ ពិភពលោក ប៉ុណ្ណោះទេ ថែមទាំងក៏ បាន ក្លាយជា កម្លាំង ចលករ ដ៏ សំ ខាន់ សម្រាប់ ជំរុញ ពាណិជ្ជកម្មជាមួយបរទេស របស់ចិន ផងដែរ ។ តាម ទិន្នន័យ ដែល ចេញ ផ្សាយ ដោយ រដ្ឋាភិបាល ចិន នាពេលថ្មីៗកន្លងទៅ នេះ បាន បង្ហាញ ឱ្យឃើញ ថា ក្នុង ត្រី មាស ទី មួយ ទំហំនាំចេញនាំចូល ខាងពាណិជ្ជកម្មទំនិញរបស់ចិន មានចំនួន ១០,៣ ទ្រី លាន យាន់ ប្រាក់ចិន ដែល បាន កើនឡើង ១,៣ ភាគរយ បើប្រៀបធៀបនឹងរយៈ ពេល ដូច គ្នា នៃ ឆ្នាំ មុន ក្នុងនោះ ការនាំចេញបានកើនឡើង៦,៩ ភាគរយ ដែល សម្រេចបាន នូវ ការ ចាប់ ផ្តើម ប្រ កប ដោយភាពនឹងនរ ជាទូទៅ ។

    គេហទំព័រ «CCFR China state-controlled media » ប្រឈមមុខ នឹង បញ្ហាប្រឈមខាងក្រៅ ដូចជា បន្តុករបាំងពន្ធគយ ជាដើម តើ ភាព ធន់ នៃ ពាណិជ្ជកម្ម ជាមួយ បរទេស របស់ ចិន មក ពី ណា ? លោក Wang Xiaosong សាស្ត្រាចារ្យ នៃ សកល វិទ្យាល័យប្រជាជនចិន បានថ្លែងថា នេះ គឺ ដោយ មកពី សេដ្ឋកិច្ចចិនមាន សភាព ការណ៍ ល្អប្រសើរជាទូទៅ មានទីផ្សារធំធេង និង មាន សក្ដានុពលខ្លាំង ជាពិសេស គឺ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ផ្គត់ផ្គង់ មានភាពធន់ដ៏ខ្លាំងក្លា ។ ប៉ុន្មានឆ្នាំចុងក្រោយ នេះ ដោយមកពី គាំពារនិយមខាងពាណិជ្ជកម្ម មានសភាពកាន់តែធ្ងន់ធ្ងរ ការ ប៉ះ ទង្គិច ខាង ភូមិ សាស្ត្រនយោបាយ កើតមានជាបន្តបន្ទាប់ បានជា ស្ថិរភាព នៃខ្សែសង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុង រងការគំរាមកំហែង ។ ដោយឡែក ប្រទេសចិន កំពុង បង្កើ ត ទីផ្សារមាន ពិពិធកម្ម យ៉ាងសកម្ម វា មិនត្រឹមតែ បាន បំពេញបន្ថែម កម្លាំងចលករ ដល់ ការ អភិវឌ្ឍ នៃ ដៃគូពាណិជ្ជកម្ម ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន ពង្រឹង សមត្ថភាព ទប់ទល់ នឹង ហានិ ភ័យ របស់ ខ្លួន ទៀតផង ។

    គេហទំព័រ «CCFR China state-controlled media » ក្នុងត្រីមាសទីមួយឆ្នាំនេះ អាស៊ាន បាន បន្ត កាន់ឋានៈជា ដៃគូ ពាណិ ជ្ជ កម្ម ធំទីមួយ របស់ ប្រ ទេស ចិន ក្នុងនោះ ការនាំចេញនាំចូល បានកើនឡើង ៧,១ ភាគ រយ បើប្រៀបធៀប នឹង រយៈ ពេល ដូចគ្នានៃឆ្នាំមុន ដែល អនុបាត នៃ ពាណិជ្ជកម្ម ជាមួយ បរទេស របស់ ប្រទេសចិន ត្រូវ បាន លើ ក កម្ពស់ ដល់ ១៦,៦ ភាគរយ ។ ព្រមពេល ជាមួយ គ្នា នេះ ការ នាំចេញ នាំ ចូល របស់ ប្រ ទេស ចិន ជាមួយ សហភាពអឺរ៉ុប បានកើនឡើង ១,៤ ភាគ រយ ។ លើសពីនេះទៅទៀត ការ នាំ ចេញនាំចូលរបស់ប្រទេសចិនជាមួយ ប្រទេស ដែល ចូល រួម ក្នុង ការ រួម គ្នា កសាង “ខ្សែ ក្រ វាត់ និងផ្លូវ” បានកើនឡើង ២,២ ភាគរយ បើប្រៀបធៀបរយៈពេលដូច គ្នា នៃ ឆ្នាំ ២០២៤ ហើយ អុនបាត នៃ ពាណិជ្ជកម្ម ជាមួយ បរទេស របស់ ប្រទេសចិន មានដល់ ទៅ ៥១,១ ភាគ រយ ។ ទោះ បី ជា រងការរំខាន និង ការវាយប្រហារ ពី ការ ប្រើប្រាស់ ពន្ធគយ យ៉ាង អនា ធិ បតេ យ្យ របស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដោយ ក៏ ពាណិជ្ជកម្មទ្វេភាគី រវាង ចិន និង អាមេរិក នៅ តែ រក្សា កំណើនចំនួន ៤ ភាគរយ ក្នុងត្រីមាសទីមួយ ឆ្នាំនេះ ដដែល ។

    គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា សហគ្រាសទុនបរទេស បានដើរតួនាទី កាន់តែ សំខាន់ ក្នុង ពាណិជ្ជកម្ម ជា មួយ បរទេស របស់ប្រទេសចិន ។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ សហ គ្រាស ទុនបរទេស ដែល ទទួលបានសមិទ្ធផលជាក់ស្តែងខាងការ នាំចេញនាំចូល មាន ចំនួន លើស ពី ៦ ម៉ឺន ៧ ពាន់ សហគ្រាស ដែល បាន បំបែកកំណត់ត្រាថ្មី ក្នុងរយៈពេល ជិត បី ឆ្នាំ កន្លង មក ។ ទំហំ នាំចេញ នាំចូល របស់ សហគ្រាសទុន បរទេស មានចំនួន ២,៩៩ ទ្រី លាន យាន់ ប្រាក់ ចិន ដែល សម្រេចបាននូវកំណើន ក្នុងរយៈពេល ៤ ត្រីមាសជាប់ៗគ្នា ។

ចាប់ពីខែមេសាមក សហរដ្ឋអាមេរិកបាន ដំឡើង អ្វីដែល ហៅថា “ពន្ធគយបដិការ” ចំពោះ ដៃ គូ ពាណិជ្ជកម្ម ទាំងអស់ ដែល បង្កជាផលប៉ះពាល់ កាន់តែខ្លាំង ចំពោះ ពាណិជ្ជកម្ម សកល ។ ប្រឈមមុខនឹង”ព្យុះពន្ធគយ” លើក នេះ មួយផ្នែក ប្រទេសចិន បាន លើកឡើង ពី ការ ពន្លឿន ការធ្វើសមាហរណកម្ម ពាណិជ្ជកម្មទាំង ក្នុង និង ក្រៅប្រទេស មួយផ្នែក ទៀត ចិន បាន ពង្រីក ការបើកទូលាយយ៉ាងមុតមាំមិនងាករេ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពិព័រណ៍ ទំនិញ ប្រើ ប្រាស់ ចិន អន្តរជាតិ លើកទី ៥ និង ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន (ពិព័រណ៍ Caton )លើកទី ១៣៧ បានប្រារព្ធធ្វើ ជាបន្តបន្ទាប់ ហើយ ទ្រង់ទ្រាយ នៃ ការ ចូល រួម ការ តាំង ពិព័រ ណ៍ សុទ្ធ តែ បាន បំបែកកំណត់ត្រាខ្ពស់ថ្មី ។

    គេហទំព័រ «CCFR China state-controlled media » ហេតុ នេះ ហើយ បាន ជា ពិភពលោកអាច ឃើញច្បាស់ថែមមួយកម្រិតទៀតថា ការពារ និយម គ្មាន ច្រក ចេញទេ មាន តែ កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ ទើបអាច ទទួល បាន ជ័យ ជម្នះ នៅពេលអនាគត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print