ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន ៨០ម៉ឺននាក់ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ ទិដ្ឋភាពកុះករនៅថ្ងៃទីពីរ គឺជាថ្ងៃវារៈវ័នបត នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺននាក់ បានមក លេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។

នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៥មេសា២០២៥។

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ដែលអញ្ជើញប្រកាស បើកជាផ្លូវការដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ព្រមជាមួយថ្នាក់ដឹកនាំ នៃសាលារាជធានីភ្នំពេញជាច្រើនរូបទៀត នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំកាលពីព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៥ ប្រកបដោយភាពសប្បាយរីករាយ។«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។

     លោកស្រីដោ សម្ផស្ស បានបន្តថា៖ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺនមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥មានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេហើយថ្ងៃទី៣កើនដល់ចំនួន៨០ម៉ឺននាក់ហើយនេះមិនបានរាបើបញ្ជូនសង្ក្រានតាមសាលាខណ្ឌទាំង១៤និងនៅតាមវត្តអារាមនិងតំបន់ទេសចរផ្សេងទៀតនោះទេ។

     នៅថ្ងៃទីពីរ វារៈវ័នបតនេះ​ លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ និងលោកស្រី ក៏បានចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំដូចកាលពីថ្ងៃទី១ផងដែរ។

សូមជម្រាបថារដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសាដោយឡែកតំបន់ Walk Street មាត់ទន្លរមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៌ទី១២ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីផងដែរ៕.  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print