ជើងហោះហើររបស់ United Airlines បានធ្វើការចុះចតជាបន្ទាន់ នៅពេលដែលម៉ាស៊ីនបានឆេះ បន្ទាប់ពីទន្សាយមួយក្បាលត្រូវបានបឺតចូលម៉ាស៊ីនក្នុងអំឡុងពេលហោះហើរ។
វីដេអូបង្ហាញពីអណ្តាតភ្លើងឆេះចេញពីម៉ាស៊ីនខាងស្តាំនៃជើងហោះហើរ United Flight 2325 ភ្លាមៗបន្ទាប់ពីយន្តហោះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Denver ទៅកាន់ទីក្រុង Edmonton ប្រទេសកាណាដា ។ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានស្នើសុំការត្រួតពិនិត្យម៉ាស៊ីន ហើយអ្នកបើកបរបានបញ្ជាក់ថាម៉ាស៊ីនបានឆេះដោយសារតែទន្សាយត្រូវបានបឺតចូល។
អ្នកដំណើរ Scott Wolff បាននិយាយថា គាត់បានលឺសំលេងខ្លាំងៗ បន្ទាប់ពីទន្សាយត្រូវបានជញ្ជក់ចូលទៅក្នុងម៉ាស៊ីន បន្ទាប់មក “យន្តហោះបានញ័រ” ហើយបន្តហោះឡើង។ លោក Wolff បាននិយាយថា “រៀងរាល់ពីរបីនាទីម្តង វានឹងមានការផ្ទុះចេញពីម៉ាស៊ីន ដោយផ្លុំចេញជាដុំភ្លើងដ៏ធំ” ។ “មនុស្សគ្រប់គ្នានៅលើយន្តហោះចាប់ផ្តើមភ័យស្លន់ស្លោ។”
ជើងហោះហើរដែលដឹកអ្នកដំណើរ ១៥៣ នាក់ និងសមាជិកនាវិក ៦ នាក់បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Denver នៅម៉ោង ៨ និង ០៥ នាទីយប់ បន្ទាប់មកអ្នកដំណើរត្រូវបានផ្ទេរទៅកាន់យន្តហោះមួយទៀត ដើម្បីបន្តដំណើរទៅកាន់ទីក្រុង Edmonton ៕
រូបថត: vnexpress