អគ្គិភ័យឆេះផ្ទះសំណាក់មួយកន្លែង នៅក្រុងកំពង់ឆ្នាំង បង្ករការភ្ញាក់ផ្អើលប្រជាពលរដ្ឋ

ចែករំលែក៖

កំពង់ឆ្នាំង ៖  ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្បែរនិងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆេះ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិកណ្តាល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះសំណាក់នេះ មិនដឹងឆេះតាំងពីពេលណានោះទេ ប៉ុន្តែនៅវេលាកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរឃើញហុយផ្សែងចេញពីបន្ទប់ ផ្ទះសំណាក់ ហើយបានស្រែកឆោឡោឡើង  និងបានសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ។ ដំបូងចាប់ផ្តើមឆេះពីបន្ទប់មួយនៃផ្ទះសំណាក់ ហើយបានឆេះរាលទៅខាងក្រោយនៃផ្ទះបាយ បង្ករការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។

ភ្លាមៗនោះ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះមកជួយអន្តរាគមន៍ដោយផ្ទាល់ និងបានដឹកនាំកម្លាំងនគរបាលនិងកម្លាំង បង្ការនិងពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដែលមិនអាចធ្វើឱ្យភ្លើងរាលដាលទៅកន្លែងផ្សេង ។

លោក លុយ ឌីណា ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកបង្ការនិងពន្លត់អគ្គិភ័យ នៅមិនទាន់អាចបញ្ជាក់បាននោះទេ អំពីមូលហេតុពិតប្រាកដដែលបង្ករអោយមានករណីអគ្គិភ័យនេះ ដោយសារពេលនេះកំពុងអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ហើយពេលនេះកំពុងធ្វើការស្រាវជ្រាវ ករណីអគ្គិភ័យនេះផងដែរ ។  ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print