ភ្នំពេញ៖ ប្ដីប្រពន្ធ១គូរ ជួលកង់បីជិះដល់ពាក់កណ្ដាលរួចក៏ចុះពីលើកង់បី កាន់ដៃគ្នាមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែ សំណាងល្អត្រូវបានប្រជានេសាទជនជាតិអ៊ិស្លាមចេញទូកទៅជួយសង្គ្រោះទាន់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតនៅចំណុចស្ពានជ្រោយចង្វារ ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
បុរសជាប្ដីមានឈ្មោះ ម៉ក មាន អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ សុឹម ចរិយា អាយុ៣១ ឆ្នាំ។អ្នកទាំងពីរនាក់មានទីលំនៅពុំពិតប្រាកដ។
.តាមប្រភពពីកន្លែងកើតហេតុបានអោយដឹង គេឃើញប្ដីប្រពន្ធពីរនាក់ខាងលើបានជិះម៉ូតូកង់បីឡើងស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរជិតដល់កណ្ដាលស្ពានក៏ប្រាប់ឲ្យម៉ូតូកង់បីឈប់រួចប្តីប្រពន្ធពីរនាក់ឈប់នៅលើស្ពានមួយសន្ទុះក៏បានកាន់ដៃគ្នាលោតទឹកសម្លាប់ខ្លួនតែម្ដង។
.តាមព័ត៌មានឲ្យដឹងទៀតថាបន្ទាប់ពីលោតទឹកធ្វើអត្តឃាតខណៈពេលនោះ ទូកនេសាទដែលនៅក្បែរនោះបានឃើញចេញទៅអន្តរាគមន៍ជួយស្រង់សង្គ្រោះបានទាំងពីរនាក់រួចបញ្ជូនទៅកាន់ត្រោយខាងកើតផងដែរ ។
.ប្រភពបុរសជាប្ដីមូលហេតុដែលធ្វើឲ្យរូបគាត់នឹងប្រពន្ធគិតខ្លីដោយសារតែតូចចិត្តខ្លួនឯងមានរឿងច្រើនគិតមិនចេញគ្រោះថ្នាក់ដួលម៉ូតូថ្លោះដៃហើយ ប្រពន្ធក៏ត្រូវបានមិត្តភក្កិចាប់រំលោភទៀតទៅប្តឹងសមត្ថកិច្ចពុំទាន់មានដំណោះស្រាយចាប់ជននោះបានទៀត។
.បុរសជាប្ដីបានបន្ដឲ្យដឹងទៀតថា កាលពីថ្ងៃចូលឆ្នាំទី២ គាត់បានដួលម៉ូតូទៅដេកពេទ្យ ខណៈនោះប្រពន្ធរបស់គាត់ត្រូវបានមិត្តភ័ក្រឈ្មោះហុងហៅទៅឲ្យជួយធ្វើម្ហូបហើយចាក់ធុងបាស់ឮៗ រួចក៏ធ្វើសកម្មភាពចាប់រំលោភប្រពន្ធរបស់គាត់បានសម្រេចតែម្ដង ហើយប្រពន្ធក៏បានរត់ទៅប្រាប់គាត់នៅមន្ទីរពេទ្យក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចកតែពុំត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនបង្កនោះមកចាត់ការតាមច្បាប់ឡើយហើយជនបង្កគំរាមសម្លាប់រូបគាត់ចោលទៀតផង។
បន្ទាប់មកប្ដីប្រពន្ធទាំង២នាក់ត្រូវបានអ្នកដែលស្គាល់ហៅកង់បីដឹកទៅផ្ទះវិញផងដែរនិងរង់ចាំសមត្ថកិច្ចជួយរកយុត្តិធម៌ ឲ្យគាត់ទាំង២នាក់ ៕ដោយ ៖ ភារ៉ា ដង្កោ