លោកតាវ័យជាង៨០ឆ្នាំម្នាក់រងរបួសព្រោះជនសង្ស័យបែកថ្នាំ ចូលកាប់៣កាំបិត

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកតាវ័យចំណាស់ម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យបែកថ្នាំចូលកាប់ដល់ក្នុងផ្ទះចំនួន៣កាំបិត កាលពីថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៥នៅចំណុចផ្សារសុភមង្គលបុរីជាយដែនថ្មីស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាពស្រុកសំពៅលូន
បង្កឲ្យមានការភ្ញាក់ផ្អើល។ ជនរងគ្រោះមានឈ្មោះស៊យ ភេទប្រុស អាយុជាង៨០ឆ្នាំ រស់នៅភូមិខាងលើ។
សមត្ថកិច្ចប្រាប់ថា មុនកើតហេតុជនសង្ស័យ បែកថ្នាំ អាយុប្រហែលជាង២០ឆ្នាំ បានធ្វើសកម្មភាពលួចចូលផ្ទះតាមទ្វារក្រោយផ្ទះខាងលើ ខណៈចូលដល់ក្នុងផ្ទះជួបនិងជនរងគ្រោះកំពុងសម្រាកលើប៉ៅអ៊ី ក៏បានកាប់ទៅលើជនរងគ្រោះ ចំនួន៣កាំបិត បង្កឲ្យផ្អើលដល់ចៅស្រី០២នាក់ដែលបានដេកក្បែរនោះភ្ញាក់ស្រែហៅ ម៉ែឪ ថាមានមនុស្សចូលផ្ទះពេលនោះឪពុកម្តាយក៏ភ្ញាក់ស្ទុះចេញមកឃើញជនសង្ស័យដៃកាន់កាំបិត ឈរស្ងៀម ដោយភិតភ័យពេក ម្ចាស់ផ្ទះបានស្រែកថាឯងទៅណាទៅៗ យើងមិនរករឿងឯងទេ។ ពេលនោះជនសង្ស័យក៏បានដើរចេញតាមក្រោយផ្ទះឡើងតាមជណ្ដើរទៅលើបាត់។ ចំណែកកូនៗពួកគាត់បានប្រញាប់ប្រញ៉ាល់បើកទ្វារអូសឪពុកជាជនរងគ្រោះចេញមកក្រៅហើយបានស្រែកហៅផ្អើលដល់អ្នកផ្សារតែម្ដង និងបានទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីមកជួយអន្តរាគមន៍។
សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសត្រង់ចៀក និងក ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ចំណែកជនបង្កបានគេចខ្លួនចូលដីថៃបាត់សមត្ថកិច្ចកំពុងតាមស្វែងរក និងទំនាក់ទំនងទៅសមត្ថិកថៃដើម្បីអន្តរាគមន៍ចាប់ជនសង្ស័យបន្តតាមនីតិវិធី៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print