ខេត្តបន្ទាយមានជ័យ :គ្រោះថ្នាក់មើលមិនឃើញ បើកបរគោរពច្បាប់ចរាចរណ៍ បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបុកគូថរថយន្តគេពីក្រោយរួចបានខ្ទាតចូលរថយន្តពេទ្យដឹកអ្នកជំងឺ ពីប៉ោយប៉ែតទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបុរីនៅរសៀលថ្ងៃទី 20 ខែមេសាឆ្នាំ 2025ក្នុង ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ។
សមត្ថកិច្ចប្រាប់ថាៈសពជនរងគ្រោះមាន ឈ្មោះ ដេត ញ៉ាន រស់នៅភូមិ គោកធំ ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ
បើយោងតាមប្រភពបានឲ្យដឹងថា បុរសជាជនរងគ្រោះ ជិះម៉ូតូម៉ាក អាវ៉ាវ ពណ៌ខ្មៅ ពាក់ផ្លាក លេខបន្ទាយមានជ័យ 1W 36 20 ដល់ត្រង់ចំណុច កើតហេតុ
បាន បុ.ក ពីរក្រោយគូទ រថយន្តគេ ហើយដួលខ្ទាតទៅចូលឡានពេទ្យ ដែលកំពុងដឹកអ្នកជំងឺពីប៉ោយប៉ែត ទៅស្រុកមង្គលបុរី ធ្វើឱ្យបុរសជាជនរងគ្រោះបានស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ.។
ក្រោយពេលកើតហេតុ ឡានពេទ្យ ស្រុកអូរជ្រៅ បានខលទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មកទទួលយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តពេទ្យ ដឹកអ្នកជំងឺ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក រង់ចាំការដោះស្រាយ តាមនីតិវិធី នៃច្បាប់ ។ វណ្ណា