ផ្លូវថ្មើរជើង(Walk Street) ភ្នំពេញ នៅតែបន្ដមានបងប្អូនប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្ដច្រើន បើទោះបី ហត់នឿយ​ ដើរលេងថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងយ៉ាងណាក្ដី

ចែករំលែក៖

ភ្នំពេញ៖ រាត្រីថ្ងៃអាទិត្យទី២០ មេសា ២០២៥នេះ នៅលើផ្លូវថ្មើរជើង(Walk Street) ភ្នំពេញនៅតែបន្ដមានបងប្អូនប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្ដច្រើន បើទោះបីហត់នើយ ដើរលេងថ្ងៃបុណ្យចូលឆ្នាំថ្មីបីថ្ងៃកន្លងមកយ៉ាងណាក្ដី ។ ដោយមូលហេតុផ្លូវថ្មើរជើង(WalkStreet)មានការរៀបចំឱ្យមានរបាំបុរាណនារីកម្ពុជាសំរាប់ថ្ងៃនេះផងដែរ ក៏មានរបាំល្បុក្កតោ សម្ដែងជូនបងប្អូនប្រជាពលរដ្ឋទស្សនាផងដែរ ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីថ្ងៃបុណ្យចូលឆ្នាំថ្មីនេះផង នៅយប់នេះដែរ ក៏មានប្អូនៗយុវវ័យ បានបន្តលែងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរ ជើង(Walk Street)យ៉ាងច្រើនកកកុញផងដែរ។

   នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី២០ ខែមេសា ឆ្នាំ២០២៥ នេះ។

       លោកស្រីបន្តថា៖ នៅថ្ងៃអាទិត្យនេះ វេលាម៉ោង៧យប់ក៏មាន របាំល្បុក្កតោ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលេង ល្បែងប្រជាប្រិយ៍របស់យើង ដូចជាលោតកៅស៊ូ លាក់កន្សែង និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ។

     សូមបញ្ជាក់ថា៖ តាមការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការ លក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូនិងកើនឡើងផងដែរ ។ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕.  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print