“ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត”

ចែករំលែក៖

ភ្នំពេញ÷ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈនិងក្រសួងកិច្ចការនារី សហការរៀប ចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការ វិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោកស្រីកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងមន្ទីរកិច្ចការនារីទាំង២៥ រាជធានី-ខេត្ត។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោកស្រីកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី  រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំចំនួន ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការ ងារបច្ចេកទេស ដោយបានពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ ជាលទ្ធផល ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត”។

លោកស្រីបណ្ឌិតបញ្ជាក់បន្ថែមថា “ក្រសួងកិច្ចការនារី បានសហការជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេក ទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនា សម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ  ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនេះ ក្រសួងក៏បានសហការជាមួយនឹងអង្គការ ABI ហើយ នឹងបានទទួលការវាយតម្លៃពីជំនាញលើមុខងាររបស់ស្ថាប័ន ឆ្លុះបញ្ចាំងជាមួយតម្រូវការថ្មីៗ កំពុងកើតមាននៅក្នុងសង្គម។”

លោកស្រីបណ្ឌិត រដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ក្រុម ការងារបច្ចេកទេសបានសិក្សា ស្វែងយល់ លើក្របខណ្ឌច្បាប់ គោលនយោបាយជាតិតាមវិស័យ លិខិតបទដ្ឋានពាក់ព័ន្ធ មេរៀន បទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាដែលជាធាតុចូល សម្រាប់ការពិភាក្សាសម្រួចមុខ ងាររបស់ក្រសួងនិងអង្គភាពក្រោមឱវាទ ដើម្បីជៀសវាង ការត្រួតស៊ីគ្នា លើមុខងារ និងសកម្មភាពរបស់ក្រសួង និងស្ថាប័នផ្សេងទៀត។ ជាមួយគ្នានេះ ក្រុមការងារមុខងារសាធារណៈរបស់ក្រសួង ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងក្រុម ការងារត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រសួង បាន និងកំពុងពិភាក្សា និងប្រមូលកម្លាំង សហថាមពល ក្នុងការលើកកម្ពស់កិច្ចសហការ និងគណនេយ្យភាព លើការអនុវត្ត និងការគ្រប់គ្រងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» «ការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀប រយ» និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ “ក្រសួងកិច្ចការនារី សូមគាំទ្រចំពោះសិក្ខាសាលារៀបចំនាឱកាសនេះ ដែលនឹងជួយពន្លឿន និងស្វែងយល់លើចំណុចខ្វះខាតលើការការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងពិភាក្សាគ្នាឱ្យកាន់តែមានភាពស៊ីជម្រៅ និងច្បាស់លាស់ដើម្បីបញ្ចប់កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួង។” លោកស្រីបានបញ្ជាក់បន្ថែម។

...

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំ ឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនា សម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print