ព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យអនុវិទ្យាល័យ បឹងកុក និងសួរសុខទុក្ខគ្រូបង្រៀន សិស្សានុសិស្ស ក្នុងក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពអនុវិទ្យាល័យ បឹងកុក និងសាកសួរសុខទុក្ខគ្រូបង្រៀន និងសិស្សានុសិស្ស ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយពីបានពិនិត្យអាគារសិក្សាដែលមានសភាពចាស់ទ្រុតទ្រោម និងក្រោយពីបានស្តាប់យោបល់ និងកង្វល់លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន បានធ្វើអំណោយអាគារសិក្សាថ្មី១ខ្នង ៣ជាន់ ១៨ បន្ទប់ ដោយវាយអាគារសាលាចាស់នេះចេញ និងសាងសង់ទីចាត់ការ១ខ្នង៣បន្ទប់ និងរៀចំអោយមានជាសាលសហសិក្សាថែមទៀតផង។ ទន្ទឹមនឹងនោះ នឹងមានរៀបចំអោយមានតារាងបាលទះ និងបាលទាត់សម្រាប់កូនក្មួយសិស្សានុសិស្សផងដែរ។

សម្តេចក៏បានអំពាវនាវដល់ក្មួយៗ និងចៅៗទាំងអស់ខិតខំសិក្សាធ្វើជាកូនល្អ និងពលរដ្ឋល្អរបស់ប្រទេសជាតិ ហើយត្រូវចៀសចេញអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខគ្រប់យ៉ាង។ ហើយសម្តេចក៏បានអគុណដល់លោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំអោយកាន់តែមានប្រសិទ្ឋិភាពល្អប្រសើរនៅតាមបណ្តាខេត្តទូទាំងប្រទេស៕

sm (9) sm (10) sm (11) sm (12) sm (13) sm (14) sm (15) sm (16) sm (17) sm (18)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print