កម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រទេសកម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយជាពិសេសទំនាក់ទំនងដ៏ល្អប្រសើរក្នុងការផលិតកម្មវិធី ការផ្លាស់ប្តូរមន្ត្រីនិងគំនិតច្នៃប្រឌិតថ្មីៗ ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។
ក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីង ចូលចិត្ត»កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គឺជាមិត្តចាស់របស់កម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា ឆ្នាំ២០២៥នេះ ជាឆ្នាំវិសាមញ្ញសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន បានបោះជំហានទៅមុខយ៉ាងស្វាហាប់និងរឹងមាំ។ បេសកកម្មរួមរបស់យើង គឺការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលផ្នែកគំនិតនិងទស្សនៈ។
ជាមួយគ្នានេះ វិទ្យុមិត្តភាពកម្ពុជា-ចិន ដែលជាសមិទ្ធិផលរួមគ្នារវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងភាគីកម្ពុជា ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាជាច្រើន។ វិទ្យុនេះ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។
លោករំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត។ ក្រសួងព័ត៌មានកម្ពុជានឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន៕

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print