លោក នេត្រ ភក្ត្រា៖ ការធ្វើជំរឿនមន្ត្រី គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មានមានគុណភាព ប្រសិទ្ធភាព រហ័ស

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា ការធ្វើជំរឿនមន្ត្រី គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មានមានគុណភាព ប្រសិទ្ធភាព រហ័ស ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងព័ត៌មានជាដើម។ ការថ្លែងបែបនេះរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការចុះធ្វើជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា ការធ្វើជំរឿនមន្ត្រីរាជការនៃក្រសួងព័ត៌មាននេះ គឺឱ្យបានសម្រេចជោគជ័យ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចពង្រាយមន្ត្រីបំពេញការងារឱ្យត្រូវនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាពលើការងារសមរភូមិសតិអារម្មណ៍។ 

បើយោងតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ គិតត្រឹម ខែមករា ឆ្នាំ២០២៥ នៅកម្ពុជា មានមន្រ្តីរាជការស៊ីវិលបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួនសរុប ២៣២,០៣៤នាក់។ ក្នុងចំណោមមន្រ្តីរាជការស៊ីវិលជាង ២៣ម៉ឺននាក់នេះ មានមន្រ្តីនៅថ្នាក់ជាតិ ចំនួន ៥៤,៥៨៥នាក់ និងថ្នាក់ក្រោមជាតិចំនួន ១៧៧,៤៤៩នាក់៕

ប្រភព ៖ «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print