សិង្ហបុរី៖ ក្នុងអំឡុងទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និង កីឡាធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យបច្ចេក វិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Technological University) ដោយមានការចូលរួមពីសំណាក់ លោក Ravinder Singh ប្រធានក្រុមប្រឹក្សាភិបាល NYP, លោក Russell Chan នាយកប្រតិបត្តិ Nanyang Polytechnic (PCEO), លោកស្រី Esther Ho នាយិការង សេវាកម្មសិក្សា និងសហគ្រាសពេញមួយជីវិត (DyP/LLES) , Dr. Phua Chee Teck នាយករង និរន្តរភាព និងបច្ចេកវិទ្យា (DyP/ST), លោក Chai Kuek Heng នាយក Center for Student Support and International Relations (D/CSSIR), និង Ms. Esther Bay នាយិកាកម្មវិធី ទំនាក់ទំនងអន្តរជាតិ។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងប្រតិភូក្រសួងអប់រំ យុវជន និង កីឡាកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី សំណាក់តំណាងសាកលវិទ្យាល័យបច្ចេកវិទ្យាណាន យ៉ាង និងបានទៅឃើញដោយផ្ទាល់នូវការអនុវត្តជាក់ ស្តែង ដើម្បីស្វែងយល់លម្អិតពីហេដ្ឋារចនាសម្ព័ន្ធ ការ គ្រប់គ្រងប្រព័ន្ធអប់រំ និងកម្មវិធីសិក្សានានារបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU)។ ជំនួបនេះដែរ ពិភាក្សាផ្តោតលើគំរូនៃប្រព័ន្ធអប់រំពហុបច្ចេកទេសរបស់សិង្ហបុរី និងពិនិត្យមើលលទ្ធភាព និងសក្ដានុពលនៃយន្តការ និងរចនាសម្ព័ន្ធនេះ អាចត្រូវយកមកប្រើ ប្រាស់សម្រាប់ការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
មានប្រសាសន៍នាឱកាសនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសិង្ហបុរី តាមរយៈសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះឡើងប្រកបដោយការយកចិត្តទុកដាក់ និងគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាបានផ្តល់នូវចំណេះដឹង និងបទពិសោធថ្មីៗជាច្រើន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដែលជាទុនដ៏សំខាន់សម្រាប់ក្រុមការងារប្រើប្រាស់ដើម្បីបន្តអភិវឌ្ឍការងាររបស់ខ្លួនគាំទ្រដល់បេសកកម្មលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យប្រសើរឡើង៕