សម្ដេចតេជោ ហ៊ុន សែន កំពុងស្វែងរកកុមារីលក់កម្រងផ្កាមួយរូបដែលល្បីល្បាញលើបណ្ដាញសង្គម

ចែករំលែក៖

ភ្នំពេញ÷ ភាពឆ្លាតវៃសំដីចាក់ទឹកមិនលិចរបស់កុមារីតូចម្នាក់បានធ្វើឲ្យមានភាពល្បីល្បាញលើបណ្ដាញសង្គម។ ករណីកុមារីតូចនេះបានធ្វើឲ្យសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចាប់ អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានោះដោយក្ដីអាណិត និងស្រឡាញ់ សម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភាកម្ពុជាតាមរយៈទំព័រ ហ្វេសប៊ុក ផ្លូវការ នៅព្រឹកថ្ងៃទី ២៣ ខែមេសា នេះ បានប្រកាសរកក្មេងកុមារីលក់កម្រងផ្កាម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍និងផ្ទុះការកោតសរសើរនៅលើបណ្ដាញសង្គម។

...

សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ÷”ពិតជាគួរឲ្យអាណិតនិងស្រឡាញ់ចៅណាស់តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្តាយផងដែរ។ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែលគួរឲ្យស្រឡាញ់នេះសូមមេត្តាជួយប្រាប់ផង”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print