ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យម្នាក់បានដឹកចេញពីកន្លែងផឹកស៉ីលួងលោមចូលទៅដេកនៅផ្ទះសំណាក់តែនាងមិនព្រមក៏ផ្ទុះកំហឹងដឹកយកទៅកន្លែងស្ងាត់វាយចាប់រំលោភបានសម្រេចរួចប្លន់យកទូរស័ព្ទដៃមួយគ្រឿងគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះឌីន ចាន់រី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះនិងបងស្រីត្រូវបានសង្សារបងស្រីនិងមិត្តភ័ក្តណាត់ជួបផឹកស៊ីនៅម្តុំផ្លូវចោមចៅ ក្រោយផឹកស៊ីចប់ បងស្រីជនរងគ្រោះត្រូវបានសង្សារដឹកតាមម៉ូតូទៅមុនបាត់ ដោយជនរងគ្រោះត្រូវបានជនសង្ស័យដែលត្រូវជាមិត្តភ័ក្តសង្សារបងស្រីដឹកទៅតាមក្រោយ។
ប្រភពដដែលបានបន្តថា ខណៈដឹកតាមផ្លូវជនសង្ស័យបានលួងលោមបបួលជនរងគ្រោះចូលដេកផ្ទះសំណាក់តែជនរងគ្រោះមិនព្រម ទេីបធ្វេីឲ្យជនសង្ស័យផ្ទុះកំហឹងដឹកចូលព្រៃស្ងាត់ចាប់វាយទ្រមខ្លួនរួចរំលោភបានសម្រេចនិងប្លន់យកទូរស័ព្ទមួយគ្រឿងគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាលចំណែកជនសង្ស័យសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕