ភ្នំពេញ៖ ជនសង្ស័យចំនួន ១៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! សូមយុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន!
ក្នុងចំណោមជនសង្ស័យចំនួន ១៩នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ (ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១២នាក់ (ស្រី ៣នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៥៦៦,៣៧ក្រាម។ មេតំហ្វេតាមីន(Wy)ស្មេីនិង ០,៣០ក្រាម។ កេតាមីន(Ke)ស្មេីនិង ៤៥,២០ក្រាម។សារធាតុគីមីផ្សំ ស្មេីនិង ៨៤០០,០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៥អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៣អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥៣,៣៧ក្រាម និងគីមីផ្សំ ៨៤០០០,០ក្រាម។
*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៨ក្រាម និងWy ០,៣០ក្រាម។
*៣ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥០៤,៦០ក្រាម និងKe ៤៥,២០ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត៖ ២អង្គភាព
*១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,១២ក្រាម។
*២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់៕ដោយ៖តារា