កិតិ្តសង្កហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២៤ ទិសដៅការងារឆ្នាំ ២០២៥ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រង គ្រោះ មហន្តរាយខេត្ត និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួល បន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជនកម្ពុជាលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត,លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរពាក់ព័ន្ធ និងអតីតយុទ្ធជនជាច្រើនរូប។

លោកគួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថាក្នុងរយៈពេលជាង ២០ខែ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងប ច្ចេកវិទ្យា” រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលក្រុង/ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត បានសម្រេចលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ។

លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្រប តាមបញ្ចកោណទី៤ ការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងគោរពអនុវត្តយ៉ាងម៉ត់ចត់ស្របតាមផែន ការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤- ២០២៨ ដោយពង្រឹងសមត្ថភាពមន្ត្រីបង្គោល ត្រៀមរៀបចំគោលការណ៍ណែនាំអំពីការប្រើប្រាស់ និងការគ្រប់គ្រងទិន្នន័យគ្រោះមហន្តរាយ ដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង/ស្រុកនិងឃុំ/សង្កាត់ ដើម្បីជំរុញការអនុវត្តយន្តការគ្រប់គ្រងទទួល និងផ្តល់ ព័ត៌មានអំពីមុខសញ្ញាគ្រោះថ្នាក់ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ 

លោកអភិបាលខេត្តបានបន្តទៀតថា លើសពីនេះរដ្ឋបាលខេត្ត ក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ជំរុញការអនុវត្តគោលនយោបាយសមស្រប ចំពោះកង កម្លាំងប្រដាប់អាវុធចូលនិវត្តន៍ បាត់បង់សមត្ថភាព ពលីពិការ ដោយជាអ្នកមាន គុណបំណាច់ក្នុងបុព្វហេតុថែរក្សាការពារសន្តិសុខជាតិ អនុលោមតាម មុំទី១ ក្នុងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ស្តីពីការពង្រឹង និងកែទម្រង់ស្ថាប័ន។

កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពល រដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។

ទេសរដ្ឋមន្ត្រីគន់ គីម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង-ស្រុក ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការចុះទៅដោះស្រាយបានភ្លាមៗ។

ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយណ៍គ្រប់ថ្នាក់ ត្រូវបន្តខិតខំចូលរួមពួតដៃគ្នាឲ្យកាន់តែខ្លាំងឡើង ដើម្បីរួមចំណែកក្នុងការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ ព្រោះថាបញ្ហាទាំងអស់នោះសុទ្ធតែមើលមិនឃើញ ហើយមិនដឹងថាកើតនៅពេលណាមួយនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print