រដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិកប្តឹងលោកប្រធានាធិបតី Trump ជុំវិញការយកពន្ធ

ចែករំលែក៖

សម្ព័ន្ធនៃរដ្ឋចំនួន 12 របស់សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump ដោយលើកហេតុផលថា ប្រធានាធិបតីអាចដាក់ពន្ធទៅវិញទៅមកបានលុះត្រាតែសភាអនុម័ត។

អគ្គមេធាវីរដ្ឋអារីហ្សូណា Kris Mayes បាននិយាយកាលពីថ្ងៃទី 23 ខែមេសាថា “ផែនការពន្ធរបស់ប្រធានាធិបតី Donald Trump មិនត្រឹមតែមិនប្រុងប្រយ័ត្នខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏ខុសច្បាប់ផងដែរ” នៅពេលប្រកាសអំពីបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump សម្រាប់ការផ្លាស់ប្តូររបស់ខ្លួនក្នុងការដំឡើងពន្ធទៅវិញទៅមកលើដៃគូជាបន្តបន្ទាប់។
បណ្តឹងនេះត្រូវបានប្តឹងនៅក្នុងតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉ក ជាមួយនឹងដើមបណ្តឹងចំនួន 12 រដ្ឋ ៖ អារីហ្សូណា អូរីហ្គន ខូឡូរ៉ាដូ ខននិកធីកាត់ ដេឡាវែរ រដ្ឋអុីលីណយ រដ្ឋ Maine មីនីសូតា រដ្ឋណេវ៉ាដា ញូវម៉ិកស៊ិក ញូវយ៉ក និងរដ្ឋ Vermont ។
រដ្ឋនានាបានប្រកែកនៅក្នុងពាក្យបណ្ដឹងថា ច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ឆ្នាំ 1977 ដែលលោកប្រធានាធិបតី Trump បានអំពាវនាវនោះ មិនអនុញ្ញាតឱ្យគាត់ប្រើវិធានការសង្គ្រោះបន្ទាន់ដើម្បីយកពន្ធឡើយ ខណៈដែលរដ្ឋធម្មនុញ្ញបានចែងថា នេះគឺជាអំណាចបម្រុងទុកសម្រាប់សភា។
ពាក្យបណ្តឹងបានសរសេរថា “តាមរយៈការទាមទារសិទ្ធិអំណាចក្នុងការដាក់ពន្ធដ៏ធំ និងផ្លាស់ប្តូរដែលមិនធ្លាប់មានលើទំនិញណាដែលនាំចូលមកសហរដ្ឋអាមេរិកដែលគាត់ប្រាថ្នា ហើយដោយការប្រកាសភាពអាសន្នតាមលេសដែលងាយស្រួលណាមួយ ប្រធានាធិបតីបានកែប្រែបទបញ្ជារដ្ឋធម្មនុញ្ញ ហើយបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានភាពវឹកវរ” ។
សេតវិមានមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
កាលពីថ្ងៃទី 16 ខែមេសា រដ្ឋកាលីហ្វ័រញ៉ាក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump លើហេតុផលស្រដៀងគ្នានេះដែរ ដោយចោទប្រកាន់ប្រធានាធិបតីថា “ជាថ្មីម្តងទៀតធ្វើដូចជាគាត់នៅពីលើច្បាប់” ៕ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print