អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បញ្ហាសន្តិសុខ មិនត្រឹមតែ ពាក់ព័ន្ធ នឹង ប្រជាជនគ្រប់ប្រទេសអាច មាន ជីវភាព រស់នៅ ល្អ ឬ អត់ទេ ក៏ពាក់ព័ន្ធនឹង សន្តិភាព និង ការអភិវឌ្ឍ ដែល ជា ការងារ សំខាន់ មួយ របស់ សកលលោកផង ថែមទាំង សម្រេច បាន នូវផ្លូវមាគ៌ា អនាគត របស់ មនុស្សជាតិ ត្រូវ ដើរ ដោយរបៀបណាផង។ កាលពី ៣ ឆ្នាំមុន ត្រូវនឹង ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បាន លើកឡើងជាលើកដំបូងនូវ គំនិត ផ្តួចផ្តើម សន្តិសុខ សកល ក្នុង ពិធី សម្ពោធបើក វេទិកា ប្រចាំឆ្នាំ អាស៊ីប៉ូអៅ ។ ៣ ឆ្នាំ ក្រោយមក គំនិត ផ្តួចផ្តើម នេះ ទទួលបាន ការគាំទ្រ ពី ប្រទេស តំបន់ និង អង្គការ អន្តរជាតិ ចំនួន លើសពី ១២០ ព្រមទាំង ត្រូវ បានបញ្ចូលទៅក្នុង ឯកសារ ទ្វេភាគី-ពហុភាគី ចំនួន លើសពី ១២០ ច្បាប់ រវាង ប្រទេស ចិន និង ប្រទេស ផ្សេង រវាង ចិន និង អង្គការ អន្តរជាតិ ស្ដីពី ការធ្វើ កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ។
គេហទំព័រ «CCFR China state-controlled media » កាលពីឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បាន លើកឡើង គំនិត ផ្តួចផ្តើម សន្តិសុខ សកល ដែល មាន ទស្សនៈគំនិត ស្នូល ចំនួន ៤ គឺ៖
១ ប្រកាន់ខ្ជាប់ ទស្សនៈសន្តិសុខ ចម្រុះ ,
២ ប្រកាន់ខ្ជាប់គោលការណ៍ សន្តិសុខ រួម ,
៣ ផ្តួចផ្តើម ឱ្យ ធ្វើ កិច្ចសហប្រតិបត្តិការ ,
៤ ផ្ដួចផ្ដើម ទស្សនៈ សន្តិសុខ ជានិរន្តរភាព ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន មិនគ្រាន់តែ ជា អ្នក លើកឡើង គំនិត ផ្តួចផ្តើម សន្តិសុខ សកល ប៉ុណ្ណោះទេ ហើយ ថែមទាំង ជា អ្នក អនុវត្ត ជាក់ស្តែង ទៀតផង។
គេហទំព័រ «CCFR China state-controlled media » កាលពីឆ្នាំ ២០២៣ ក្រោម ការ សម្របសម្រួលរបស់ ចិន អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ បាន ស្តារ ទំនាក់ទំនង ការទូតឡើងវិញ ដែល បង្ហាញឱ្យ ឃើញថា ការចរចា អាចសម្រេច បាននូវសន្តិសុខ រយៈពេល យូរជាងការធ្វើបដិបក្ខនឹងគ្នា។
គេហទំព័រ «CCFR China state-controlled media » ឧទាហរ ណ៍មួយទៀត តាមរយៈការរួមគ្នា កសាង «ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិន បាន ជួយ ប្រទេស តាម ខ្សែ ក្រវាត់ និង ផ្លូវ កសាង កំពង់ផែ ជួសជុល ផ្លូវដែក ជាដើម ដែល បាន ជំរុញ ស្ថិរភាព ក្នុងតំបន់ ដោយ ការតភ្ជាប់ ប្រាស្រ័យទាក់ទងគ្នា និងអភិវឌ្ឍបៃតង ដែល ជាការ អនុវត្ត ជាក់ស្ដែងនៃ ទស្សនសន្តិសុខ រួម។
គេហទំព័រ «CCFR China state-controlled media » គំនិតផ្តួចផ្តើម សន្តិសុខ សកល ប្រៀបបីដូចជាស្ពាន មួយ ដែល ម្ខាង ត ភ្ជាប់ តម្រិះប្រាជ្ញា អរិយធម៌ ចិន ម្ខាងទៀតផ្សារភ្ជាប់ទស្សនវិស័យនា ពេល អនាគត របស់«សហគមន៍ រួមវាសនា មនុស្សជាតិ » ។ ចំពោះ មនុស្សម្នាក់ៗ វា អាចធានាជាក់លាក់ ថា មនុស្សជំនាន់ ក្រោយ មិនបាច់ រស់ក្រោម ស្រមោល ខ្មៅ នៃ សង្គ្រាម ឬ គ្រោះធម្មជាតិទេ។ ចំពោះ ប្រទេស វា ផ្តល់ វេទិកា ចូលរួម ធ្វើអភិបាលកិច្ច ដោយ ស្មើភាព ប្រទេស ខ្សោយ មិនបាច់ «ជ្រើសរើស ឈរនៅខាងណាមួយនោះទេ» ។ ចំពោះ អរិយធម៌ មនុស្សជាតិ វា ជួយ ចៀសវាស កុំឱ្យ វិលត្រឡប់ ទៅ ប្រវត្តិសាស្ត្រ ចាស់ នៃ សង្គ្រាម ពិភព លោកទាំងពីរលើក ពោលគឺស្វែងរក មាគ៌ា ថ្មី មួយ ដែល រួមរស់ជាមួយគ្នាប្រកប ដោយ សន្តិសហវិជ្ជមាន ។
គេហទំព័រ «CCFR China state-controlled media » សន្តិសុខ មិនមែន ឱប ដៃ ឈរ មើលទេ វាគឺជា ការពួតដៃគ្នាដើរ ឆ្ពោះទៅមុខ មិនមែនគ្រប់គ្រងដោយ អ្នកឈ្នះ គឺ គ្រប់ភាគី រួមរស់ជាមួយគ្នាដោយ សុខដុមរមនា ។ ដូចដែល បទវិភាគអន្តរជាតិ បាន លើកឡើង៖ «គំនិត ផ្តួចផ្តើមនេះ បាន ផ្តល់ ទំនិញសាធារណៈ ដែល ពិភពលោក ដ៏ ច្របូក ច្របល់កំពុង ត្រូវការ ខ្លាំងបំផុត — ក្តីសង្ឃឹម »៕
ដោយ ៖ សិលា