កម្ពុជា នឹងផ្ដល់ឯកសារបន្ថែមទៀតស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោទៅឱ្យគណៈកម្មការទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណមតិពាក់ព័ន្ធនឹងគម្រោង ព្រែកជីកហ្វូណនតេជោរបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) ដូចខាងក្រោម៖

កម្ពុជា បានធ្វើការជូនដំណឹងអំពីសំណើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាទៅលេខាធិការដ្ឋាន MRC នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយនៅក្នុងលិខិតជូនដំណឹងរបស់ខ្លួន, កម្ពុជា បានភ្ជាប់ នូវទម្រង់នៃការជូនដំណឹង (Format of Notification) និងឯកសារពាក់ព័ន្ធនៃសំណើគម្រោង ស្របតាមនីតិវិធី ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀងរបស់ MRC។

បច្ចុប្បន្ន ដោយមានសំណើពីលេខាធិការដ្ឋានMRC ស្នើសុំផ្តល់នូវឯកសារបន្ថែមនៃគម្រោង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តកិច្ចសហការជាមួយស្ថាប័នជំនាញរបស់កម្ពុជា ដើម្បី ពិនិត្យលទ្ធភាពសមស្របឆ្លើយតបលើសំណើនេះ។

អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន តាមការគួរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print