ប្រធានាធិបតីអាមេរិកនិងអ៊ុយក្រែនជួបគ្នារយៈពេលខ្លីដើម្បីពិភាក្សាពីការឈប់បាញ់ដោយអត់ដាក់ល័ក្ខខ័ណ្ឌ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មាន ការ ផ្សាយ ដំណឹង ថា ថ្ងៃទី ២៦ ខែមេសា លោក Trump ប្រធានាធិបតី អាមេរិក និង លោក Zelenskiy ប្រធានាធិបតី អ៊ុយក្រែន បាន ធ្វើ កិច្ចជំនួប រយៈពេលខ្លី នៅ បុរី Vatican ដើម្បី ពិគ្រោះ ពិភាក្សា អំ ពី ការឈប់ បាញ់ ដោយ អត់ ដាក់ ល័ក្ខខ័ណ្ឌ រវាង រុស្ស៊ី និង អ៊ុយក្រែន ។

គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយ ដំណឹង បាន ឱ្យ ដឹងថា អ្នក នាំពាក្យ មួយ រូប នៃ សេតវិមាន បាន ថ្លែងថា មេដឹកនាំ ប្រទេសទាំងពីរ បាន សន្ទនា ប្រកប ដោយ «លក្ខណៈស្ថាបនា»។ លោក Zelenskiy បាន ថ្លែងតាម បណ្តាញ ទំនាក់ទំនង សង្គម ថា លោក បាន ជួប ជាមួយ លោក Trump និង ពិភាក្សា ពី ការឈប់ បាញ់ “ដោយគ្រប់ជ្រុងជ្រោយនិងអត់ ដាក់ ល័ក្ខខ័ណ្ឌ” ដើម្បី សម្រេច សន្តិភាព ដែល អាច ទុកចិត្ត បាន និង យូរអង្វែង ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ នៅថ្ងៃដដែល លោក Zelenskiy ក៏ បាន ជួបពិភាក្សា ដោយឡែក ពីគ្នា ជាមួយ ប្រធានាធិបតី បារាំង នាយករដ្ឋមន្ត្រី អង់គ្លេស និង ប្រធាន គណៈកម្មាធិការ សហភាពអឺរ៉ុប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print