អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៥ ខែមេសា វេទិកា នវានុវត្តប្រព័ន្ធសារព៍ត៌មាន សកល លើកទី ៤ ដែល សហការ រៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិម ចិន និង រដ្ឋបាល ខេត្តShandong បាន រៀបចំ ធ្វើ នៅក្រុងQufuខេត្តShandong ក្រោម ប្រធានបទ “ ការផ្លាស់ប្តូរ និង រៀនសូត្រ គ្នា ពី ទៅវិញទៅមក បច្ចេកវិទ្យា បង្កើនកម្លាំង ចលករ ៖កម្លាំង អរិយធម៌ ក្នុងការអភិវឌ្ឍ និង កំណែទម្រង់”។ តំណាង ជាង ៣០០រូប ដែល មកពី អង្គការ និង ប្រព័ន្ធ សារព័ត៌មាន អន្តរជាតិ ធនាគារគំនិត ជាតិនិង អន្តរជាតិ សហគ្រាស ឆ្លង ដែន ជាដើម នៃ ប្រទេស និង តំបន់ ចំនួន ៩៥ បាន ចូលរួម វេទិកា នេះ តាម អនឡាញនិង នៅហ្នឹងកន្លែង ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួង ឃោសនាការ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្តចិននិងជា អគ្គនាយកនៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍ មជ្ឈិម ចិន ប្រកាន់ ខ្ជាប់ ការ កសាង ស្ពាន សន្ទនា តាមរយៈប្រព័ន្ធសារព័ត៌មាន ចាប់ដៃជាមួយមិត្តភក្តិនៃប្រទេស នានា ដើម្បី បន្ត បញ្ចូល កម្លាំងអរិយធម៌ សម្រាប់ សន្តិសភាព និង ការ អភិវឌ្ឍ នៃ ពិភពលោក ។ សូមឱ្យ យើង ចាត់ ទុក ក្រុងQufuដែល ជាទីក្រុង អធិយធម៌បុរាណ ជា សាក្សី រួមគ្នា ចារទំព័រ ថ្មី ប្រកបដោយ “អរិយធម៌ ល្អ ផូរផង់ រៀងខ្លួន និង រៀនសូត្រ ពីគ្នា ដើម្បី ល្អ ដូចគ្នា” ចាប់ដៃរួមគ្នា កសាង ទិដ្ឋភាព ថ្មី នៃ អរិយធម៌មនុស្សជាតិ ដែល “អ្វីៗទាំងអស់ សុទ្ធតែមាន ភាព រុងរឿង”៕
ដោយ ៖ សិលា