ភ្នំពេញ៖ នារីម្នាក់ ជានិស្សិតសកលវិទ្យាល័យកម្ពុជា បានបោកក្បាលស្លាប់នៅនឹងកន្លែង ខណៈពេលដែលជិះម៉ូតូលឿនជ្រុលទៅមុខបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងកាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នៅចំណុច ផ្លូវ១៨០០ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះឈ្មោះសាង គីមឡាងភេទស្រី អាយុ២៨ឆ្នាំជានិស្សិតសាកលវិទ្យាល័យកម្ពុជាស្នាក់នៅផ្ទះ២F ផ្លូវបេតុង ភូមិគោលគោ សង្គាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ ររាជធានីភ្នំពេជិះម៉ូតូHONDA scoopy ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1F- 6281 ស៊េរី២០១២ ។
តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកម៉ូតូHONDA scoopy-Iតែម្នាក់ឯងធ្វើដំណើរ តាមបណ្ដោយផ្លូវ១៨០០ក្នុងទិសដៅពីរលិច ទៅកេីត។នៅពេលមកដល់ចំណុចកើតហេតុខាងលេីក៏រេចង្កូតទៅខាងស្តាំដៃបុកបង្គោលភ្លេីងអគ្គីសនីបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
តាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាបៀរអស់៣កំប៉ុងនៅកន្លែងធ្វើការហាងចិនមួយកន្លែងរួចក៏ធ្វើដំណើរទៅផ្ទះក៏បានជួបគ្រោះអកុសលតែម្តង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះដល់ចំនុចកើតហេតុធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាសវែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់អោយសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕