រាជរដ្ឋាភិបាលមានសុឆន្ទៈដំឡើងប្រាក់បៀរវត្សរ៍ជូនបងប្អូនកម្មករនិយោជិតទោះតិចក្តីច្រើនក្តី

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ជាបន្តបន្ទាប់ហើយប្រទេសមួយចំនួនមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជានិច្ចទោះបីតិច ឬច្រើនក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចំពោះការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលបន្ថែមតួលេខ ២ដុល្លារ លើតួលេខ ២០៦ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ ដុល្លារអាម៉េរិក និងបានកំពុងអនុវត្តដោយជោគជ័យ។ ខណៈប្រសិនបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុតចន្លោះពី ២២៥ ដុល្លារអាម៉េរិក ដល់ ២៣៦ ដុល្លារអាម៉េរិកក្នុងមួយខែ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីការដំឡើងប្រាក់បៀរវត្សរ៍តិចក្តីច្រើនក្តីប៉ុន្តែក្នុងកាលៈទេសៈលំបាកគឺបង្ហាញអំពីការធ្វើសកម្មភាពជាក់ស្តែង និងការគិតគូរពីផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។ 

សម្តេចបហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗ ដោយបានចោទជាសំណួរមួយចំនួន ដើម្បីបងប្អូនប្រជាពលរដ្ឋ កម្មករ និងយោជិតពិចារណា អំពីទង្វើរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង ដែលមិនបានអ្វីសោះសម្រាប់ជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជា ផ្ទុយទៅវិញ ថែមទាំងអំពាវនាវមិនឱ្យគេមកវិនិយោគនៅកម្ពុជា។

សម្តេចបានថ្លែងទៀតថា អ្នកនយោបាយទាំងអស់នោះ មិនបានគិតពីផលប្រយោជន៍របស់ប្រជាជនខ្មែរនោះទេ អន់ជាប្រជាពលរដ្ឋខ្មែរ ព្រោះនៅពេលអាមេរិកដាក់ពន្ធ ពលរដ្ឋខ្មែរនាំគ្នាសរសេរសំបុត្រ ស្នើសុំការអនុគ្រោះពន្ធដល់កម្ពុជា តែសម្រាប់អ្នកនយោបាយប្រឆាំងវិញ មានតែស្នើឱ្យគេដាក់ពន្ធលើកម្ពុជា។

ការលើកឡើងរបស់សម្តេចបវរធិបតីយ៉ាងដូច្នេះថា ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមជ្ឈមណ្ឌលជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបានថ្លែងដូច្នេះថា «សួរថាពីពេលដែលគាត់ នៅជាសមាជិកសភាពេលនោះ មានទៅទាក់ទាញវិនិយោគមកទេ? យើងមិនមែនជាការងារផ្តាច់មុខនោះទេ ហើយសិទ្ធិសេរីភាពក្នុងការការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ ក៏មិនមែនជាកាតព្វកិច្ច និងសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលនោះដែរទេ តាំងតែពីរដ្ឋាភិបាលអាមេរិកប្រកាសដាក់ពន្ធ ថ្ងៃទី២ មេសា មកដល់ម៉ោងនេះ យើងមានតំណាងសហជីព សហព័ន្ធ សរសរសំបុត្រសុំឱ្យអាមេរិក គិតគូរពីផលប្រយោជន៍របស់បងប្អូនរបស់យើង ក្រុមហ៊ុនអាមេរិក សភាពាណិជ្ជកម្មអាមេរិក សុទ្ធតែខំប្រឹងទាំងអស់គ្នា ធ្វើបាន មិនបាន មិនសំខាន់ សំខាន់មានទឹកចិត្ត»។

សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត បានថ្លែងលើកបង្ហាញបទពិសោធន៍ ប្រទេសនានាថា ពេលមានបញ្ហា ពិសេសបញ្ហាពន្ធអាមេរិក ទាំងអ្នកនយោបាយដឹកនាំរាជរដ្ឋាភិបាល និងបក្សនយោបាយជំទាស់តែងតែរួមគ្នាដោះស្រាយបញ្ហារបស់ជាតិ។ ផ្ទុយពីកម្ពុជា អ្នកនយោបាយប្រឆាំងកេងចំណេញ រកការចំណេញផ្នែកនយោបាយគ្រប់បញ្ហា ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print