ចូលរួមការពារអាយុជីវិតរបស់អ្នក​ និងអ្នកដទៃ សូមកុំបើកបរក្នុងស្ថានភាពស្រវឹង!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមេសា ម្សិលមិញនេះ​ បានកើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល២០នាក់។ ដូច្នេះ​ចូលរួមការពារអាយុជីវិតរបស់អ្នក​ និងអ្នកដទៃ សូមកុំបើកបរក្នុងស្ថានភាពស្រវឹង! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី១នាក់), រងរបួសសរុប២០នាក់ (ស្រី៩នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី២នាក់) រងរបួសស្រាល១៤នាក់ (ស្រី៧នាក់) និងមិនពាក់មួកសុវត្ថិភាព៣នាក់ (យប់១នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៣លើក (ស្លាប់១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់),និងមិនគោរពសិទ្ធិ​ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល០នាក់), ​ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ២នាក់), កត្តាយាន ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល១០នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print