ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អនុវត្តការចាប់ផ្តើម និងជាលើកទីមួយ នៃការចុះបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ នៅវត្តនិគ្រោធវ័ន វត្តគល់ទទឹង
សូមបញ្ជាក់ថា ៖ នេះជាលើកទីមួយ និងជាការចាប់ផ្តើម នៃការបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនជូនព្រះសង្ឃ ដោយយោងលើសេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល “១០ឆ្នាំ” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព “អចិន្ត្រៃយ៍”គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានទម្រង់ជាសន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ដែលអាចធ្វើអន្តរកម្មជាមួយប្រព័ន្ធផ្សេងទៀត សម្រាប់សេវាកម្មឌីជីថល៕
ដោយ ៖ សិលា