សហគមន៍ខ្មែរបានចូលរួមពិធីដង្ហែគោមប្រចាំឆ្នាំនៅកណ្តាលទីក្រុងសេអ៊ូល

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល រួមជាមួយនឹងសហគមន៍ខ្មែរបានចូលរួមពិធីដង្ហែគោមប្រចាំឆ្នាំនៅកណ្តាលទីក្រុងសេអ៊ូល ដោយឆ្នាំនេះ បានប្រមូលផ្តុំអ្នកសម្តែង និងសមាជិកសហគមន៍ខ្មែរក្នុងប្រទេសជាង ១០០នាក់ ដែលអញ្ជើញមកពីទូទាំងប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងក្បួនដង្ហែនេះ ដោយមានការសម្តែង ការបង្ហាញវប្បធម៌ និងការផ្សព្វផ្សាយពីសាសនា។ នេះជាការបញ្ជាក់ពីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមរសា ឆ្នាំ២០២៥ ។

ក្រសួងទេសចរណ៍ បានបន្តថា ៖ ក្បួនដង្ហែនេះ បានប្រមូលផ្តុំអ្នកចូលរួមជាង ៤០ ០០០នាក់ និងអ្នកទស្សនាជាច្រើនកុះករផងដែរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥៕

...

ប្រភព ៖ ក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print