ភ្នំពេញ:ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារងទទួលបន្ទុកការងារដឹកនាំ និងសម្របសម្រួលលើសកម្មភាពរបស់មន្រ្តី និងភ្នាក់ងារនគរបាលយុត្តិធម៌នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
អធិការដ្ឋាននគរបាលខណ្ឌឫស្សឹកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលមានឯកសារពាក់ព័ន្ធដាក់ឱ្យ ក្រុមហ៊ុន ភី វ៉ាយ អូ អេស អេ. គ្លូប៊ល រៀបចំឯកសារទៅរៀន និងធ្វើការនៅប្រទេសកូរ៉េ រូមមានដូចជា៖
-លិខិតឆ្លងដែន
-សំបុត្រកំណើត
-អត្តសញ្ញាណប័ណ្ណ
-សៀវភៅគ្រួសារ
-សៀវភៅស្នាក់នៅ
-សញ្ញាបត្រ
សូមមេត្តារងចំាមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារស្រង់ឈ្មោះរួចរាល់ ក្រុមការងារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នឹងផ្សព្វផ្សាយជូនដំណឹងឱ្យបងប្អូនជ្រាប និងត្រួតពិនិត្យបញ្ជីឈ្មោះ នៅលើផេក “អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ”។
សូមបងប្អូនរងចាំមកទទួលឯកសារ ដោយពុំមានគិតប្រាក់អ្វីឡើយ។
បច្ចុប្បន្ន៖ ជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត ត្រូវបានឃាត់ខ្លួន និងកសាងនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ទូរស័ព្ទទំនាក់ទំនងក្រុមការងារ៖
-អធិការរងដឹកនាំផែនការងារនគរបាលយុត្តិធម៌៖ 017 400 033
-នាយផ្នែកនគរបាលយុត្តិធម៌៖ 093 788 000
អាសយដ្ឋានៈ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ជ្រោយពេជ្រ