រថយន្ត​ RANGE ROVER បេីក​បញ្ច្រាស​រង្វង់​មូល​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​អូស​ពី​ក្រោម​របួស​ធ្ងន់​ស្រាល​២នាក់​

ចែករំលែក៖

ភ្នំពេញៈ រថយន្ត​RANGE ROVER ស៊េរី​ទំនើប​មួយ​គ្រឿង​បេីក​បញ្ច្រាស​រង្វង់​មូល​ចូល​ទៅក្នុង​ណាហ្គាវើល​បានជ្រុល​ទៅ​បុកនិងកិន​អូស​ម៉ូតូ​ហុងដា​ឌ្រីម​ដែល​ជិះ​ដោយ​បុរស​២នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំង២នាក់​ ។

ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១០និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៨ ខែ​មេសា ​ឆ្នាំ​២០២៥​នៅទល់មុខ​ច្រកចូល​ណាហ្គាវើល​ទី​២​ ផ្លូវ​រដ្ឋ​សភា​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។
​តាម​ប្រភព​ព័ត៌មាន​នោកន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ កំពង់​ចាម​1V-0216 ចេញ​ពី​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត​ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្ពោះ​ទៅ​ផ្លូវ​រដ្ឋ​សភា​ លុះ​មកដល់​ចំណុច​កេីតហេតុ​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​ទៀត​បានបេីក​រថយន្ត​សេ៊រី​ទំនើប​ម៉ាក RANGE ROVER ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កម្ពុជា​Y.S.1688 ដឹក​ភ្ញៀវ​បញ្ច្រាស​រង្វង់​មូល​ទិសដៅ​ពី​កេីត​ទៅ​លិច​ដោយល្បឿន​លឿន​បម្រុង​ចូលទៅ​ណាហ្គាវើល​ ក៏ជ្រុល​ទៅ​បុក​កិនអូស​ម៉ូតូ​ពី​ក្រោម​រថយន្ត​រងការ​ខូចខាត​ព្រម​ទាំង​ធ្វើ​ឱ្យបុរស​ជាអ្នក​បេីក​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ដួង​ ចំណែក​អ្នក​អង្គុយ​ក្រោយ​រងរបួស​តិចតួច​មិន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ​  ។
ដោយ​ឡែក​ខាង​រថយន្ត​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ទេ គឺគ្រាន់តែ​រងការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ​។
​ក្រោយ​កេីតហេតុ​ ដោយសារ​មិន​មាន​ការដោះស្រាយ​បាន​ភ្លាមៗ មធ្យោបាយ​ទាំង​ពីរគ្រឿងត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print