ស្ថិតក្នុងស្ថានភាពប្រទេសជួបការលំបាក តើថ្នាក់ដឹកនាំបានគិតគូរអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា?

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឥឡូវនេះពិភពលោកអត់ដឹងដើរទៅផ្លូវណាទេ ពោលគឺ អស់ពីសង្គ្រាមកូវីដ អស់ពីសង្គ្រាមប្រដាប់អាវុធ ទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលពិភពលោកមិនដែលឃើញជិត ១០០ឆ្នាំមកនេះ។ ដូចនេះវាបានបង្កើតជាស្ថានភាពមួយទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចធិបតីបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ទៅលើរជ្ឋាភិបាលរបស់កម្ពុជា ដែលខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធផល គ្រប់វិធីទាំងអស់ ដើម្បីធានាជីវភាព និងការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ រួមទាំងការងារនៅក្នុងវិស័យឯកជន។

សម្តេចធិបតី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជា ធ្វើពាណិជ្ជកម្មគ្រប់បណ្តាប្រទេសទាំងអស់ អត់មានរើសយកប្រទេសណាមួយនោះទេ ដោយខិតខំនាំចេញគ្រប់ទំនិញទាំងអស់ ដោយមិនពឹងផ្អែកតែទៅលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្មនោះទេ។ កម្ពុជា បាននិងកំពុងពង្រាយសក្តានុពលទៅកាន់បណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យបានគ្រប់វិស័យ និងបង្កើតឱកាសការងារគ្រប់ច្រកល្ហកជូនប្រជាពលរដ្ឋទាំងទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុក ដោយធ្វើយ៉ាងណាបន្តដើរទៅមុខទៀត។ នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាយើង មិនឈប់នោះទេ ហើយសូមជឿចុះថា រាជរដ្ឋាភិបាលមិនរត់ចោលបងប្អូននោះទេ យើងនៅខាំស្មៅជាមួយគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់វិនិយោគិនទាំងអស់ សូម បង្កើនការវិនិយោគនៅតំបន់ភាគនិរតី(ទឹកដីស្ថិតនៅចន្លោះខេត្តកណ្ដាល, តាកែវ និងកំពង់ស្ពឺ)នៃ ប្រទេសកម្ពុជា ដោយសារតែតំបន់ភាគនិរតីបច្ចុប្បន្នមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់គ្រប់គ្រាន់រួច ហើយក្នុងនោះមានដូចជា ផ្លូវ ស្ពាន ទឹកស្អាត និងអគ្គិសនីជាដើម។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីជំរុញឱ្យវិស័យឯកជន អ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី ខណៈរាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានទាំងផ្លូវគោក ផ្លូវទឹក ដែលបានផ្ដល់ឱកាសច្រើនដល់ការវិនិយោគនៅទីនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print