អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី២៩ ខែមេសា មន្ត្រីពាក់ព័ន្ធនៃ ក្រសួង ការបរទេសចិន បាន កោះហៅ ឯកអគ្គរដ្ឋ ទូត ហ្វីលីពីន ប្រចាំនៅចិន ដើម្បីតវ៉ាយ៉ាង ម៉ឺងម៉ាត់ ចំពោះ ទង្វើអវិជ្ជមាន មួយចំនួន របស់ ភាគី ហ្វីលីពីន ក្នុងវិស័យ ពាក់ព័ន្ធនឹង បញ្ហា តៃវ៉ាន់និង សន្តិសុខ ។ ទង្វើរបស់ ភាគីចិន មិនត្រឹមតែបាន ការ ពារសិទ្ធិនិង ផលប្រយោជន៍ ត្រឹមត្រូវរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងក៏ ដើម្បី គាំពារ សន្តិភាពនិង ភាពសុខសាន្តត្រាន ក្នុងតំបន់ ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ចាប់ពីឆ្នាំ ២០២៣មក ហ្វីលីពីនក៏ជា កត្តាអស្ថិរភាព សំខាន់ក្នុង ស្ថានការណ៍ ភូមិសាស្ត្រ នយោបាយនៃ តំបន់អាស៊ី ប៉ាស៊ីហ្វិកដែរ ។ ពេលថ្មីៗ កន្លងទៅនេះ ភាគី ហ្វីលីពីន បាន បង្ក រឿង ហេតុជា បន្ត បន្ទាប់ ៖ កាលពីថ្ងៃ ទី២០ខែមេសា ហ្វីលីពីន ចាត់បញ្ជូន នាវាការពារ ទៅបំពាន ចូលដោយ ខុសច្បាប់ក្នុង ដែនសមុទ្រកោះ Huangyan របស់ចិន ដែលរង ការព្រមាននិង បណ្តេញ ពីយុទ្ធភូមិ ភាគខាងត្បូង នៃកងទ័ព រំដោះ ប្រជាជនចិន ។ កាលពី ថ្ងៃទី២៧ខែមេសា បុគ្គលិក ចំនួន៦នាក់ របស់ភាគី ហ្វីលីពីន បានឡើង លើថ្មប៉ប្រះទឹក Tiexian ធ្វើ សកម្មភាព ដោយ ខុសច្បាប់ ដែលត្រូវបាន ស៊ើបអង្កេត និងដោះស្រាយ ដោយមន្ត្រី អនុវត្តច្បាប់នៃ ឆ្មាំសមុទ្រចិន តាមផ្លូវ ច្បាប់ ។
គេហទំព័រ «CCFR China state-controlled media » ស្របពេល ជាមួយគ្នានេះ ភាគីហ្វីលីពីន រួមជាមួយ សហរដ្ឋអាមេរិក ចាប់ដំណើរការ នូវ សមយុទ្ធយោធា ចម្រុះប្រចាំឆ្នាំ ឈ្មោះ “ស្មា ប្រកៀកស្មា” ដែលដាក់ ទីតាំង ធ្វើសមយុទ្ធ នៅ លើ តំបន់ភាគខាង ជើងនៃកោះ Luzon ដែលបែរមុខ ទៅរកច្រក សមុទ្រ តៃវ៉ាន់ ព្រមនិង ខេត្ត Palawan ដែល ឆ្ពោះ ទៅសមុទ្រ ចិនខាងត្បូង ហើយ ចាត់ទុក “ការសាកល្បង ធ្វើប្រយុទ្ធ ដោយ គ្រប់ជ្រុងជ្រោយ”ជា ទិដ្ឋ ភាព ស្រមើ ស្រមៃជាលើកដំបូង ។ ព្រមពេល ជាមួយគ្នានេះ ឆ្លៀត ឱកាសដែល លោក Ishiba Shigeru នាយករដ្ឋមន្ត្រី ជប៉ុន ទៅ បំពេញ ទស្សនកិច្ច នៅហ្វីលីពីន កាលពីថ្ងៃ ទី២៩ខែមេសា ប៉ុនប៉ង ចុះហត្ថលេខាលើ 《កិច្ចព្រមព្រៀង ស្តីពី ការ ការពារ ការ ស៊ើបការណ៍ ផ្នែក យោធា》និង 《កិច្ចព្រមព្រៀង ស្តីពី តម្រូវការ ខាងយោធា និងការផ្តល់ ជំនួយ សេវាកម្មដល់ គ្នាទៅវិញ ទៅមក 》លើមូលដ្ឋាន នៃ《កិច្ចព្រមព្រៀង ស្តីពី ការ ផ្តល់ការ អនុគ្រោះ ដល់ការ អនុ ញ្ញាត ឱ្យចូលគ្នា ទៅវិញទៅមក 》 ដែលបាន ចូលជាធរ មាន ដើ ម្បី លើកកម្ពស់កម្រិត សហប្រតិបត្តិការ ផ្នែកសន្តិសុខ យោធា រវាងប្រទេស ទាំងពីរ ។
គេហទំព័រ «CCFR China state-controlled media » ប៉ុន្តែ កលល្បិច “ អាងអំណាច របស់គេ ទៅ គំរាមកំហែង អ្នកដទៃ” របស់ ហ្វីលីពីន ត្រូវបាន មជ្ឈដ្ឋាន ខាងក្រៅ មើលឃើញ ច្បាស់ផងដែរ ។ សហរដ្ឋអាមេរិក និងជប៉ុន សុទ្ធតែ ធ្លាប់បង្កើ តតំបន់ អាណានិគម នៅហ្វីលីពីន ពួកគេផ្តល់ ជំនួយនិង ការគាំទ្រដល់ ហ្វីលីពីន នៅថ្ងៃនេះ គ្រា ន់ តែ ដើម្បីគាំពារ ផលប្រយោជន៍ជា យុទ្ធសាស្ត្រ ផ្ទាល់ខ្លួន ប៉ុណ្ណោះ ។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏រំពឹងថា នឹង រក្សា អនុត្តរភាពក្នុង តំបន់តាមរយៈ ការផ្តល់ គាំទ្រ ដល់ ហ្វីលីពីន ចំណែក ជប៉ុនគឺ សង្ឃឹម ឆ្លៀតឱកាសនេះ ពន្លឿនជំហាន វាតទី ផ្នែកយោធា ដើម្បី បង្កើតវត្ត មាន យោធា អចិន្រ្តៃយ៍ និងកម្លាំង ឥទ្ធិពលខាង ភូមិសាស្ត្រ នយោបាយ នៅតំបន់ អាស៊ីអាគ្នេយ៍ ។ “ទៅ ស្វែងរក សន្តិសុខ” ចំពោះប្រទេស ក្រៅតំបន់ ដូចជា សហរដ្ឋអាមេរិក និងជប៉ុន ជាដើម ? ហ្វី លីពីន ប្រៀប ដូចជាសុំយក ស្បែក ពីខ្លា ។
គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេល សង្គ្រាម លោកលើកទីពីរ ហ្វីលីពីន បានរង ភាពឈឺចាប់ យ៉ាង ខ្លាំង ដោយ សារធ្លាក់ក្នុង ការប្រកួតប្រជែង ភូមិសាស្ត្រ នយោបាយ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាល ហ្វីលីពីន បច្ចុប្បន្ននេះ សុខចិត្តក្លាយជា “ទ័ពស្រួច”ខាង ភូមិសាស្ត្រ នយោបាយ នៃប្រទេស ក្រៅតំបន់ ដើម្បី ពង្រឹងកម្លាំង ឥទ្ធិពលនៃ ក្រុមនយោបាយ របស់ពួកគេ ។ នេះមិនត្រឹមតែ បានលក់ ផលប្រ យោជន៍ ជាតិហ្វីលីពីន ប៉ុណ្ណោះទេ ថែមទាំង បានបំផ្លាញ ការ កសាង ទំនុកចិត្តគ្នា និង កិច្ចសហប្រតិបត្តិការ រវាងហ្វីលីពីន និងប្រទេស ក្នុងតំបន់ ហើយក៏ បំផ្លាញ សុខសុភមង្គល របស់ ប្រជា ជនហ្វីលីពីន ផងដែរ ។ យុទ្ធសាស្ត្រ “ អាងអំណាច របស់គេ ទៅ គំរាមកំហែង អ្នក ដទៃ” មិនអាច នាំមកនូវ សន្តិសុខនិង ផលប្រយោជន៍ ដល់ ហ្វីលីពីនទេ ផ្ទុយ ទៅវិញ វាបែរជា យកភ្លើង មកដុតខ្លួនឯង គ្មានផលចំណេញអ្វី ទាល់តែសោះ៕
ដោយ ៖ សិលា