ភ្នំពេញ ៖ រថយន្តដឹកទំនិញបើកបត់ត្រឡប់ក្រោយត្រូវបាន រថយន្តឡិចស៊ីស570 បើកលឿនជាន់ហ្វាំងមិនជាប់ជ្រុលបុកពេញ ទំហឹងបណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃ ទី៣០ខែមេសាឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធ រុស្សី ទល់មុខវត្តទឹកថ្លា ដែលស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុន ពេលកើតហេតុគេឃើញរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-9714 បើកតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើត ខណះមកដល់មុខវត្តទឹកថ្លាបានបត់ឆ្វេងត្រឡប់ក្រោយបត់ឆ្វេងបានជាង ពាក់កណ្តាលក៏ស្រាប់តែឃើញរថយន្តម៉ាកឡិចស៊ីស570ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2T-5252 បើកតាមបណ្តោយផ្លូវមហាវិថី សហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅកើតក្នុងល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំហមិនជាប់ក៏ជ្រុលទៅបុករថយន្តដឹកទំនិញពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានមកដល់ កន្លែងកើតហេតុភ្លាមៗ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍រាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ ៕