សម្ដេចធិបតី​៖​ ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់កម្លាំងពលកម្មដល់​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ ថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីតាំងដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​ផ្តល់​​វត្តមានដើម្បីធ្វើការប្រកាសដាក់ចេញគោលនយោបាយ, សម្ពោធសមិទ្ធផល, និងជួបជុំសំណេះសំណាល ព្រោះ​ ខេត្ត​ព្រះសីហនុ គឺជាខេត្តប៉ូល​សេដ្ឋកិច្ច, ជាពហុវិស័យប៉ូលសេដ្ឋកិច្ចដ៏​សំខាន់ ហើយថ្ងៃមុខនឹងអញ្ជើញ​មកសម្ពោធរោងចក្រទី២,​ នៅពេលដែលកម្លាំងវិនិយោគកាន់តែខ្លាំង នោះ​កម្លាំង​សេដ្ឋកិច្ច និងកម្រិត​ជីវភាពប្រជាពលរដ្ឋកាន់តែកើនផងដែរ។ ហេតុផលនេះហើយ ទើបជា​គោលដៅយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់​កម្លាំង​ពលកម្ម​ដល់​​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើកច្រក​ក្នុងការ​ពិនិត្យ និងផ្តល់លទ្ធភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជន គឺបើកនូវភាពបត់បែន​ក្នុងវិស័យឯកជន សម្រាប់អភិវឌ្ឍ និង​ធានា​នៅការដឹកនាំតួអង្គដែលមានសមត្ថភាព, បទពិសោធ ដោយមិនរើសអើង សំដៅធានាភាពម្ចាស់​ការ, ប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលជូនសហគ្រាស ក្នុងការប្រកួតប្រជែង ពិសេសសម្រាប់​សហគ្រាសយុទ្ធសាស្ត្រ ជាក់ស្តែងកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ ដែលជាយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏រឹងមាំ​របស់កម្ពុជា។ ក្នុងន័យនេះ, ផែនការដែលរាជ​រដ្ឋាភិបាល​បានធ្វើសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺវិវត្ត​កំពង់​ផែ​​មិន​ត្រឹម​តែ​សម្រាប់​​កម្ពុជា និង​អន្តរជាតិ តែជាកំពង់ផែបម្រើដល់ការដឹកជញ្ជូនថ្នាក់​តំបន់ ដោយគោលដៅ​គឺប្រែក្លាយឱ្យទៅជា​មជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ព្រោះ​ “កម្ពុជា មានបំណងចង់ដើរតួនាទីកាន់តែសកម្មទាំងក្នុងតំបន់ និងពិភពលោក”។

ព្រមជាមួយគ្នានេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា វដ្តនៃ​សេដ្ឋ​កិច្ច​មានកើន​ មានចុះ តែចរន្តនៃការធ្វើពាណិជ្ជកម្មគឺមិនកាត់ផ្តាច់នោះទេ ព្រោះគ្មានប្រទេសណាដែលអាចរស់​បាន​ដោយ​មិនធ្វើពាណិជ្ជកម្មទៅក្រៅ ឬរស់នៅឯកោឡើយ។ ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរីក, តម្រូវការកាន់តែកើន, មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នៅតែសំខាន់ ហើយនឹងបន្តជានិច្ច។ ដូច​នេះ, រាជរដ្ឋាភិបាលបានព្យាករណ៍ក្នុងការរីកចម្រើនលើវិស័យដឹកជញ្ជូន និងភ្ជាប់ការ​ដឹកជញ្ជូនទៅ​ខាងក្រៅ ដោយភ្ជាប់ផ្លូវទឹកកម្ពុជាទៅពិភពលោក ទើបរាជរដ្ឋាភិបាល បណ្តាក់ទុនការ​វិនិយោគ​លើកំពង់ផែ ហើយជាការវិនិយោគដោយភាពឆ្លាតវៃ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវឌ្ឍនភាពនៃពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក, ដោយរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការ និងធ្វើជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងកិច្ចការងារ​ចរចាលើកិច្ចការពាណិជ្ជកម្ម និងលក្ខខណ្ឌផ្សេងៗ ដើម្បីគោលដៅ​សំខាន់បំផុត គឺគាំទ្រការងារប្រជាពលរដ្ឋ, សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងចំណូលជូនប្រជាពលរដ្ឋ​​ នៅធានាបាន។ ដូចនេះ,សូមបងប្អូនប្រជាពលរដ្ឋ ខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល កុំជឿតាម​ការញ៉ុះញ៉ង់ពីក្រុមដែលតែងបង្កើតបញ្ហា ពិសេសដើរអំពាវនាវបរទេសឱ្យរិតបន្តឺង ឬ​ដាក់គំនាប​សេដ្ឋកិច្ចបន្ថែមមកលើកម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់កាលលំបាកនេះ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញវិធានការផ្សេងៗ សំដៅបន្តជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែសកម្ម និងរីកចម្រើនបន្ថែមទៀត​ ផងដែរ។

...

សម្តេចបវរ​ធិបតី ក៏បានសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្ត​ធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជ​រដ្ឋា​ភិបាល​កំពុងខិតខំដោះស្រាយជាមួយសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print