អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី៣០ខែមេសា នៅក្រុងសៀងហៃ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃខេត្តនិងទីក្រុងមួយចំនួនក្នុងអំឡុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានលើកឡើងថា ពេលគ្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ យើងត្រូវធ្វើការងាររបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ពង្រីកការបើកទូលាយចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ ចាត់វិធានការជាច្រើនដើម្បីលំនឹងការងារ លំនឹងសហគ្រាស លំនឹងទីផ្សារ និងលំនឹងការប៉ាន់ប្រមាណ ហើយលំនឹងនិន្នាការសេដ្ឋកិច្ចជាទូទៅដោយមានប្រសិទ្ធភាព ដើម្បីពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី និងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានគូសបញ្ជាក់ថា ក្នុងអំឡុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ចាំបាច់ត្រូវតម្កល់ទុកការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពខ្ពស់តាមលក្ខខណ្ឌរៀងៗខ្លួន ក្នុងឋានៈយុទ្ធសាស្រ្តកាន់តែលេចធ្លោ ចាត់ទុកការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាជាការណែនាំ ប្រកាន់ខ្ជាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មប្រពៃណី អភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មីយ៉ាងសកម្ម ដើម្បីពន្លឿនកិច្ចកសាងប្រព័ន្ធឧស្សាហកម្មដ៏ទំនើប។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មសង្គមនិយម ដើម្បីភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់។ ពេលគ្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ យើងមិនត្រូវបំភ្លេចគោលបំណងដើម ត្រូវចាត់ទុកការបង្កើតសុខសភមង្គលនិងផលប្រយោជន៍ជូនដល់ប្រជាជនជាទស្សនៈគុណតម្លៃជាមូលដ្ឋាន ប្រកាន់ខ្ជាប់នូវការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ ដើម្បីជំរុញជាលំដាប់នូវភាពសម្បូរសប្បាយរួម៕
ដោយ ៖ សិលា